Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តលុចស៊ីសឆ្លងផ្លូវត្រូវរថយន្តតាកូម៉ាបុករងការខូចខាតទាំងសងខាង

ភ្នំពេញ៖បុរសម្នាក់រួមដំណើរប្រុសស្រីពីរនាក់បើករថយន្តឆ្លងផ្លូវត្រូវរថយន្តតាកូម៉ាបុកចំពាក់កណ្ដាលរងការខូច ខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្តុបលូទឹកស្អុយ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

 
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរប្រុសស្រីពីរនាក់បើករថយន្តលុចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-5423 បើកតាមបណ្ដោយផ្លូវ១០៥ ទិស ដៅពីលិចទៅកើតក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុកែងផ្លូវម៉ៅសេទុងបានឆ្លងផ្លូវពាក់កណ្ដាលទៅហើយស្រាប់តែមានរថយន្តតាកូម៉ាពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2Y-5431 ជិះដោយបុរសមានគ្នាបួននាក់តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងល្បឿនលឿនបានជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹង បណ្ដាលរងការខូចខាតរថយន្តទាំងសងខាងចំណែកអ្នកនៅក្នុងរថយន្តរងរបួសស្រាលដូចគ្នា។

 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗបានអោយភាគីទាំងសងខាងសំរបសំរួលគ្នាដោយភាគីខាងរថយន្តតាកូម៉ាព្រមយករថយន្តលុចស៊ីសទៅធ្វើការជួសជុលឡើងវិញដើម្បីបញ្ចប់រឿងនិងកន្លែង។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161123-wa0018 img-20161123-wa0017 img-20161123-wa0015 img-20161123-wa0013d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More