Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(Video) រថយន្ត HILLUX VIGO ស្លាកលេខ ភ្នំពេញ 2AB-6676 បុកយុវសិស្សសាលាមុំម្នាក់ រងរបួសបាក់ជើងខាងឆ្វេង

ភ្នំពេញ៖ យុវសិស្សសាលាមុំម្នាក់រងរបួសបាក់ជើងខាងឆ្វេង ខណៈជិះម៉ូតូទៅរៀនត្រូវរថយន្តបុកពីក្រោយបង្កអោយមានការភ្ញាក់ផ្អើល កាលពីម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ២០១៦ នៅចំនុចផ្សារបឹងបៃតង ផ្លូវ សម្តេច ជា ស៊ី ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។យុវជនរងគ្រោះមានឈ្មោះ នី ចំរើន អាយុប្រហែល ១៧ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៩ នៃសាលាមុំ  ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកតៃកុងរថយន្តបង្ក ឈ្មោះ  ហួត ធាន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក HILLUX VIGO ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 2AB-6676ក្នុងទិសដៅពីកើតទៅលិិច ខណៈទៅដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូ Cub ជ្រុងពណ៌ទឹកបុិក ពាក់ស្លាកលេខ ភ្នំពេញ 1AF-5390  ក្នុងទិសដៅស្របគ្នាបណ្តាលអោយយុវជនខាងលើរបួសធ្ងន់បាក់ស្មងជើងខាងឆ្វេង ភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះរបស់ក្លីនិកហុងហាក់ដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះទៅវាស់វែង និងដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយជាក្រោយ៕

4ee076da-24d3-42d9-bee0-0a1a7b54f4b8 9c98d4e8-3317-4c89-9434-5804860820fa 9f240949-1d8b-4e16-a15a-d91ead148c9d 12aa27c7-9725-425b-bd43-87054b0ff5ec 83a3a172-3801-435f-802d-d993e5424209 09841416-ecb6-4f37-956e-0f34fbe58d55 b00a8c78-d8b2-4d76-a39e-b2b6bdddae4a cc2f1e86-0acf-4996-ae38-804b6740ca46var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More