Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋនៅផ្សារសាមគ្គីសាលាក្រៅ បានសាទរ​និងសហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ចំពោះសកម្មភាពចុះត្រួតពិនិត្យ និងអប់រំណែនាំពីទំនិញខូចគុណភាព ហួសសុពលភាពប្រើប្រាស់

ខេត្តប៉ៃលិន៖ ក្នុងឱកាសដែលសាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព ស្ថិតនៅ ផ្សារសាមគ្គីសាលាក្រៅ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ នៅផ្សារសាមគ្គីសាលាក្រៅ បានចូលរួមសហការ និងមានការសាទរ ចំពោះសកម្មភាពរបស់សាខាកាំកុងត្រូលខេត្ត ដែលបានធ្វើឱ្យពួកគាត់កាន់តែយល់ដឹងកាន់តែច្បាស់ ហើយពួកគាត់ក៍បានថ្លែងអំណអគុណដល់មន្ត្រីជំនាញដែលតែងតែមកចុះត្រួតពិនិត្យមើល និងពន្យល់អំពីផ្លាកសញ្ញាផលិតផល ចំនីអាហារជារៀងរាល់ខែ ហើយពួកគាត់ក៍បានសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលខេត្ត ត្រូវបន្តសកម្មភាពនេះបន្ថែមទៀត ជាពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល។
លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលបានឱ្យដឹងថា៖ ការចុះត្រួតពិនិត្យ និង ណែនាំពន្យល់អំពីទំនិញខូចគុណភាព និងហួសសុពលភាព គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងបានយល់ដឹង និងចេះមើលទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់អោយបានគ្រប់គ្នា ដើម្បីកុំឱ្យពួកគាត់ទិញទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវ ពុំមានសំបកវិចខ្ចប់ត្រឹមត្រូវ និងទំនិញមិនមានច្បាប់អនុញ្ញាតិ។

 

 

ដូច្នេះអាជីវករក៍ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ឬប្រើប្រាស់ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឱ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះត្រួតពិនិត្យឃើញ នឹងធ្វើការដកហូតដែលនាំឱ្យខាតបង់ថវិកាគ្រូសាររបស់បងប្អូន។

 

ទន្ទឹមនឹងនេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីសាខា កាំកុងត្រូវទប់ស្កាត់កុំឱ្យមានទំនិញដែលខូចគុណភាព ហួសសុពលភាពដាក់តាំងលក់លើទីផ្សាតទៅទៀត។

 
គួរបញ្ជាក់ថា៖ក្នុងពេលចុះពិនិត្យទំនិញនៅផ្សារសាមគ្គីសាលាក្រៅ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញ ខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេច ចោលរួមមាន៖ទឹកក្រូចដបជ័រ៧៩ដប ទឹកដោះគោជូ ៤២ដប នំស្រួយកញ្ចប់៥៦កញ្ចប់ ទឹកក្រូចឆ្មា១១ដប ដុំស៊ុបខ្នរ៦០ដុំ ប៊ីចេង៨កញ្ចប់ និងមីកំប៉ុង ១៣កំប៉ុង។ដោយ៖ញ៉ឹប បូរី

img-20161123-wa0034 img-20161123-wa0032 img-20161123-wa0030 img-20161123-wa0029 img-20161123-wa0028 img-20161123-wa0027 img-20161123-wa0026document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More