Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្តម វេង សាខុន បានចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ក្រុមកសិករដើម្បីលើកកម្ពស់គុណភាពផលិតផលបន្លែ និងឈើហូបផ្លែ នៅស្រុកពួក

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ខែវិឆ្ឆិកាឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមដំណើរជាមួយសហការី ហើយនិងជាមួយលោក ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ក្រុមកសិករដើម្បីលើកកម្ពស់គុណភាពផលិតផលបន្លែ និងឈើហូបផ្លែ នៅស្រុកពួកខេត្តសៀមរាប ដែលឧបត្ថម្ភហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិដើម្បីអភិវឌ្ឍន៍ ។ ក្នុងឱកាសនោះ យើងក៏បានជួបពិគ្រោះយោបល់ជាមួយកសិករដែលជាអ្នកខ្ចប់វិចផលិតផលកសិកម្មដែលទទួលបានពីសមាជិកសហគមន៍ ដើម្បីបញ្ជូនទៅទីផ្សារខេត្តសៀមរាប ។ សូមបញ្ជាក់ថា៖គមន៍បានដំណើរការការងាររបស់ខ្លួនបានជិតពីរឆ្នាំមកហើយ មានទាំងសមត្ថភាពចូលរួមក្នុងការអនុវត្តគម្រោង ប៉ុន្តែកម្រិតនៃការផលិតនៅទទួលបានតិចទួចនៅឡើយ ដែលត្រូវក្រុមការងារធ្វើការខិតខំបន្តការងារឲ្យបានខ្លាំងក្លាបន្ថែមទៀត ទៅលើ៖
1) ពង្រីកពីសួនបន្លែទៅជាចំការបន្លែ ដើម្បីបង្កើនប្រាក់ចំណូល
2) ត្រូវយកចិត្តទុកដាក់ការគ្រប់គ្រងដី និងជីបន្ថែមទៀត ដើម្បីឈានទៅដល់ការខូចគុណភាពដី និងចំណាលថវិកាច្រើនក្នុងទិញជីគីមី ដែលមានតម្លៃថ្លៃ ហើយមិនសមស្របទៅនឹងគុណភាពដី និងបន្លែដែលត្រូវការពិតប្រាកដ
3) ធ្វើការគិតគូជ្រើសរើសពូជបន្តែដែលមានតម្លៃនៅលើទីផ្សារ
4) បញ្ចូលបច្ចេកទេសក្នុងការដាំដុះ និងប្រព័ន្ធស្រោចស្រព បន្ថែមទៀត ។
ជាមួយគ្នានេះផងដែរ ខ្ញុំបានអំពាវនាវដល់តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍សកម្មមួយចំនួនទៀត ក្នុងការជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តល់ហិរញ្ញប្បទានជួយទ្រទ្រង់បង្កើតមជ្ឈមណ្ឌលពត៌មានទីផ្សារ ស្តីពីសេចក្តីត្រូវការ និងផលិតផលដែលផលិតបាននៅតាមសហគមន៍កសិកម្មទូទាំងប្រទេស នៅថ្នាក់ក្រសួង និងមន្ទីរ ដើម្បីផ្តល់លទ្ធភាពដល់សហគមន៍កសិករទាំងអស់នៅទូទាំងប្រទេស បានឃើញនូវសេចក្តីត្រូវការទីផ្សារ និងការធ្វើទំនាក់ទំនងជាមួយដៃគូ ។ ដោយឡែកអគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំគម្រោងសមស្របមួយជួយជំរុញដល់ការអភិវឌ្ឍសហគមន៍ឲ្យទទួលបានជោគជ័យ ដែលអាចមានលទ្ធភាពទៅដល់ការដណ្តើមបានទីផ្សារលក់កសិផល ប្រកបដោយគុណភាព និងសុវត្តិភាព ។

15079094_1150856541635911_2511397054806321745_n 15085575_1150856701635895_4784958448728762419_n 15095107_1150856551635910_7348847752535568109_n 15095675_1150856428302589_8448642811244084911_n 15171308_1150856544969244_7886252164550246920_n

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More