Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អភិបាលរងខេត្តកោះកុង ដឹកនាំមន្រ្តីរាជការ បើកយុទ្ធនាការ រើសសម្រាមសម្អាត ក្នុងទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកានេះ

កោះកុង ៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង លោកស្រីមិថុនា ភូថង អភិបាលរងខេត្តនិងជាប្រធាន ស.ស.យ.ក លោកគ្រូអ្នកគ្រូសិស្សមន្ត្រីរាជការនិងកងកម្លាំង ក្នុងខេត្ត បើកយុទ្ធនាការរើសសម្រាមនៅទីកន្លែងសាធារណៈ នានាដើម្បីសម្អាតតាម ផ្លូវសាធារណ: ក្នុងទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការបែងចែកជាផែនគោលដៅរៀងៗខ្លួន រហូតអស់សំរាមពីតំបន់ប្រជុំជន។

ពិធីប្រារព្វទិវានេះ ធ្វើឡើងតាមបណ្តោយផ្លូវជាតិ នានា និងនៅមុខសាលាខេត្ត ក្នុងក្រុងខេមរះភូមិន្ទ ដោយមានអ្នកចូលរួមប្រមាណ២៥០ នាក់ជាងនៅ ព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង ក្នុងយុទ្ធនាការរើសសំរាមនេះ បានសំណេះសំណាល និងលើកឡើងរំលឹកពីការភាពចាំបាច់បំផុតដែលយើងទាំងអស់គ្នា ត្រូវនាំគ្នាធ្វើដោយមិនអាចខានបាន គឺនាំគ្នា សម្អាតទីក្រុង ទីប្រជុំជន ក៏ដូចជានៅតាមជនបទ និងតាមផ្ទះនានារបស់ប្រជាពលរដ្ឋយើងឲ្យបានគ្រប់ៗគ្នា។

លោកអភិបាលរងខេត្ត បន្តថា ការអនុវត្តជាប្រចាំនូវអនាម័យបរិស្ថាននេះ វានាំមកនូវសុខភាពល្អសម្រាប់យើងទាំងអស់គ្នាផង និង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកទស្សនា ទីរួមខេត្ត ស្អាតយើងផង ស្របពេលដែលខេត្តកោះកុងត្រូវបានប្រជាពលរដ្ឋលើកឡើង ពីការអភិវឌ្ឍន៏យ៉ាងស្រស់បំព្រង៕ដោយនាគស

img_1737 img_1738 img_1739 img_1740 img_1741

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More