Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីញៀនល្បែង៣នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៏នគរបាលឬស្សីកែវ ឃាត់ខ្លួនរួចធ្វើការដោះលែងវិញ

ភ្នំពេញ៖ ស្ត្រីញៀនល្បែង៣នាក់ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន ខណ:ដែលពួកគេកំពុងតែលេងបៀរស៊ីសងមួយកន្លែងតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិសាមគ្គី ក្រុម១៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅខាងក្រោយនគរបាលប៉ុស្តិ៏តែម្តង។ ហេតុការណ៏នៃការឃាត់ខ្លួននេះត្រូវបានសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

 

នាយប៉ុស្តិ៏ឬស្សីកែវ លោកតូច គឹមសុង បានអោយដឹងថាស្ត្រីទី១ឈ្មោះយឹម ម៉ៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខររបធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ទី២ឈ្មោះឃិត ម៉ឺយ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើការរត់តុនៅហាងជួរមាត់ទន្លេមួយកន្លែង និងទី៣ឈ្មោះគីម ដា ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិ វៀតណាម ទាំង៣នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើតាមបណ្តោយផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

 

លោកតូច គឹមសុង នាយប៉ុស្តិ៏ឬស្សីកែវបានបន្តអោយដឹងទៀតថា ក្រោយការសាកសួរចាត់ការទៅតាមជំនាញហើយនោះ ស្ត្រីទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចធ្វើការដោះលែងវិញ ក្រោយពីក្រុមគ្រួសារបានសំណូមពរទៅលោកចៅសង្កាត់ និងរូបលោក ដោយសុំធានាយកទៅធ្វើការអប់រំណែនាំ  តែបើថ្ងៃក្រោយនៅតែប្រព្រឹត្តិទៀត នោះសមត្ថកិច្ចនឹងធ្វើការអនុវត្តទៅតាមផ្លូវច្បាប់តែម្តង។

92b578d5-e90f-46a1-85fc-9b1aa3afd331} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More