Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចាញ់ល្បែងអស់លុយពីខ្លួនមិនហ៊ានចូលផ្ទះ បែកគំនិតលួចលុយគេ ម្ចាស់គេទាន់ចាប់ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ស្ត្រីម្នាក់ព្រោះតែលង់ខ្លួននិងល្បែងសុីសងចាញ់អស់ប្រាក់ពីខ្លួនមិនហ៊ានចូលផ្ទះក៍បែកគំនិតចូលទៅលួច យកលុយពីស្ត្រីម្នាក់ទៀតដែលប្រកបមុខរបរលក់ដូរបានប្រាក់មួយចំនួនតែត្រូវម្ចាស់ភ្ញាក់ពីដំដេកទាន់ក៍ចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចផ្ទះលេខ ៥ ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ សុខ លី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យនិងមានស្រុកកំណើតភូមិខ្នាចចោឃុំគោះ ស្រុកត្រាំកក់ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ហែម ញ៉ុល អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានទុកលុយមួយចំនួនដែលលក់ដូរបាននោះនៅក្នុងកាបូបហើយក៍ដេកលក់មួយភាំងស្រាប់តែមានជនសង្ស័យបានដើរចូលមកធ្វើសកម្មភាពលួចយកលុយរបស់គាត់យកមកដាក់ក្នុងការបូបរបស់ខ្លួនពេលនោះជនរងគ្រោះភ្ញាក់ទាន់ក៍ចាប់ឃាត់ខ្លួនឆែកមើលហើយជនសង្ស័យបានយកលុយទាំងនោះមកអោយជនរងគ្រោះវិញភ្លាមនោះគាត់ក៍ប្តឹងអោយសមត្ថកិច្ចមកនាំខ្លួនយក មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាស្ត្រីបានឆ្លើយសារភាពថាមូលហេតុដែលនាំអោយគេចូទៅលួចលុយជនរងគ្រោះនោះព្រោះតែខ្លួនលេងល្បែងសុីសងចាញ់អស់លុយពីខ្លួនហើយមិនហ៊ានចូលផ្ទះទើបដាច់ចិត្តធ្វើសកម្មភាព លួចយកលុយគេបែបនេះ តែសំណាងមិនល្អត្រូវម្ចាស់គេទាន់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្្ឌសែនសុខដើម្បីចាត់ការតាមផ្លូវច្បាប់៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More