Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update មន្រ្តីអន្តរាគមន៍ខណ្ឌសែនសុខចំនួន៥នាក់ ត្រូវផ្អាកភារកិច្ចដើម្បីដាក់វិន័យ និងស្រាវជ្រាវនូវកំហុស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានប្រាប់ ធី អិន អិន កាលពីល្ងាចថ្ងៃទី ២៣ វិច្ឆិកា ២០១៦នេះ ថាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំនួន៥នាក់ ត្រូវបានចេញសេចក្ដីសំរេចផ្អាកភារកិច្ចដើម្បីដាក់វិន័យ និងស្រាវជ្រាវនូវកំហុស។គួររំលឹកដែរថា កាលពីកន្លងទៅមានពាក្យលិចលឺមិនល្អពីកម្លាំងអន្តរាគមន៍ លើករណីជំរិតគាប ស៊ីតាមផ្លូវ ពេលយប់ដែលធ្វើអោយអ្នកដំណើរខ្លាចរអាល ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំង នគរបាលផ្នែកអន្តរាគមន៍ខណ្ឌសែនសុខចំនួន៥នាក់ជិះម៉ូតូ៣គ្រឿង បានទៅកាក់ក្មេងស្ទាវ២នាក់កំពុង ជិះម៉ូតូក្នុងមូលដ្ឋានខណ្ឌសែនសុខ និងបានបង្ខំក្មេងបង់លុយឲ្យលុយពួកគេ ដោយក្មេងៗទាំងនោះមិន មានលុយអោយទៅកម្លាំងអន្តាគមន៍នោះ ក៍បានយកម៉ូតូទៅបញ្ចាំដើម្បីបានលុយបង្រប់អោយបងៗ សមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានខាងលើ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាមកលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនមន្រ្តីនគរបាលទាំង៥នាក់ភ្លាមៗ និង បាន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

5899edf9-3de8-4478-8b05-31208448c70e

9337353a-d49a-4356-ae11-58ba1b0637f36b83e26b-2c4c-4e3e-b465-8316022b985f

img_1884 1 of 4,876

ចំនួនអ្នកទស្សនា
  • 0
  • 1,375
  • 2,117
  • 8,756,164

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More