Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្មេងទំនើងបង្កទំនាស់តាមដងផ្លូវ ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន

 ភ្នំពេញ ៖ យុវជន០៣នាក់ត្រូវបានសមត្ថកិច្ចសែនសុខឃាត់ខ្លួន  ក្រោយពីកាន់ដំបងជ្រុង និងសោរឈរអុលឡុកតាមដងផ្លូវ។ កាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី២៤ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចហាងខារ៉ាអូខេដឹឃ្វីន ស្ថិតបតាមបណ្ដោយផ្លូវណតប្រ៊ីដ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមមានគ្នាបីនាក់បានឈរតាមដងផ្លូវហើយឃើញមានកាន់សំភារះមួយចំនួនដូចជាដំបងបួនជ្រុងដែកទីបជ្រុង និងសោរម្លេត កំពុងតែរងចាំវៃអ្នកដ៍ទៃ ទើបប្រជាជននៅម្ដុំនោះបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកធ្វើការអន្តរា គមន៍និងឃាត់អ្នកទាំង៣នាក់។

ជនសង្ស័យទី ឈ្មោះ ទី១ មានឈ្មោះ ហេង ម៉េងជូរ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករកញ្ចក់ មានទីលំនៅឃ្លាំងនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទី២ មានឈ្មោះ ហៀប មករា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបរ រថយន្ត ស្នាក់នៅជាមួយគ្នា។

ទី៣ មានឈ្មោះ ពៅ វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករកញ្ចក់ ស្នាក់នៅជាមួយគ្នា តាមប្រភពពីយុវជនទាំងបីបានអោយដឹងថាមុនពេលកើតហេតុរូបគេទាំងបីនាក់បានបើករថយន្តមួយគ្រឿងម៉ាកកូរ៉េតាមផ្លូវខាងលើស្រាប់តែមានរថយន្តមួយគ្រឿងបានឈប់នៅខាងមុខរថយន្តរបស់ពួកគាត់ពេលនោះគាត់ស្មានថារថយន្តខាងមុខមានបញ្ហាអ្វីទើបគាត់បានចុះពីលើរថយន្តហើយបំណងដើរទៅជិតរថយន្តខាងមុខគាត់នោះដើម្បីសួរនាំស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់បានជិះមកបុករថយន្តរបស់គាត់ហើយសង្ស័យតែម្ចាស់ម៉ូតូនោះស្រវឹងទើបបានជាជិះរថយន្តមកបុករថយន្តរបស់គាត់ហើយស្រាប់តែភ្លាមៗនោះអ្នកជិះម៉ូតូពីរបានយកដុំថ្មគប់កញ្ចក់ រថយន្តរបស់គាត់ហើយរត់គេចខ្លួនបាត់ទៅ។ ក្រោយមកទើបគ្នារបស់គាត់២នាក់ទៀតចុះពីលើរថយន្តហើយមានកាន់របស់របរទាំងអស់ គឺដើម្បីការពារខ្លួន។

បច្ដុប្បន្នក្មេងទំនើងទាំង៣នាក់កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី ៕

5899edf9-3de8-4478-8b05-31208448c70e

4c386685-d467-4469-9182-a383fced92e5 32d7c2d0-72d1-48be-952a-9c4bafb05a5e 51906d02-3dba-4108-97ba-e6bcbe5db82c f409d1a4-ddea-4b55-bbae-19b68cc1a52d 1 of 4,904

ចំនួនអ្នកទស្សនា
  • 0
  • 147
  • 11,535
  • 8,788,058

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More