Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនមុខសញ្ញា ប្រុសស្រី៤នាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

លោកហឹម គឹមសាន នាយប៉ុស្តិ៏នគរបាលស្វាយប៉ាក បានអោយដឹងថា ជនសង្ស័យទី១-ឈ្មោះ ជួង ជីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ផា ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
ទី៣-ឈ្មោះ ង្វៀង យុាំងហ៑ីុវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក
ទី៤-ឈ្មោះ វង្ស ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកឯសំភារៈដែលត្រូវបានដកហូតរួមមាន ដាវ មួយដើម កន្ត្រៃ មួយ និងសំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

នាយប៉ុស្តិ៏នគរបាលស្វាយប៉ាករូបនេះបានអោយដឹងទៀតថា នៅយប់ថ្ងៃទី២៣ ខែវិចិ្ឆកា កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែបានឃើញមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយសង្ស័យក៏ធ្វើការឆែកឆេរ  ហើយរកឃើញ សំភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ស៊ុនតិច

img-20161124-wa0068-1 img-20161124-wa0066-1-1 img-20161124-wa0067 1 of 4,881

ចំនួនអ្នកទស្សនា
  • 2
  • 372
  • 1,424
  • 8,758,925

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More