Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបក្រុមចោរកាប់ប្លន់ម៉ូតូបានម្នាក់ហើយ ក្រោយពីប្លន់នៅសង្កាត់ទួលសង្កែ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំនោមបក្សពួក ដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាកសង់សេ១២៥ សេ៊រីឆ្នាំ ២០១៣ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1E-2264 ក្នុងទឹកដីទួលសង្កែនោះ ពេលនេះត្រូវសមត្ថកិច្ចខណ្ឌ ឬស្សីកែវ បង្ក្រាបបានម្នាក់ហើយ កាលពីវេលាម៉ោង១ រំលងអាធ្រាតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលសមត្ថកិច្ចទើបបង្ក្រាបឃាត់ខ្លួនថ្មីៗនេះមានឈ្មោះស្វាយ មានភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ម្តំុរង្វង់មូលកាំកូ ស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ចំណែក៧នាក់ទៀតសមត្ថកិច្ចកំពុងតាមប្រមាញ់។ រីឯជនរងគ្រោះមានឈ្មោះគ្រុយ ហស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៥០ ផ្លូវ១១១ សង្កាត់អូឫស្សីទី១ ខណ្ឌ៧មករា។

គួររំលឹកថាក្រុមចោរមួយក្រុមគ្នា៨នាក់ដេញកាប់ប្លន់យកម៉ូតូបានសំរេច ហើយជនរងរបួសត្រូវក្បាល ២ដាវសាំម៉ូរៃ ។ ហេតុការណ៍ដ៍គួរអោយរន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចមុខណែត៨៩ តាមផ្លូវជាតិលេខ៥ ភូមិផ្សារតូច ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ គ្រាដែលជនរងគ្រោះបានចេញពីផឹកសីុនៅក្លឹបនាគមាសក្នុងសង្កាត់ឬស្សីកែវ ឆ្ពោះទៅផ្ទះ មកដល់ចំនុចខាងលើទំនងស្ងាត់ល្អ ក្រុមចោរប្លន់ដេញកៀរម៉ូតូជនរងគ្រោះ ធាក់អោយដួលរួចកាប់ប្លន់យកម៉ូតូទៅបាត់។

បច្ចុប្បន្នអធិការដ្ឋានបាននឹងកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធីច្បាប់ ដោយឡែកជនសង្ស័យដែលជាបក្សពួកគូកនប្រព្រឹត្តសកម្មភាព៧នាក់ទៀត សមត្ថកិច្ចយើងកំពុងបន្តការស្រាវជ្រាវតាមចាប់។

img-20161124-wa0210 img-20161124-wa0202

img-20161124-wa0204} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More