Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ក្នុងបុរីលឹមឈាងហាក់ តែអសមត្ថភាពនៅភូមិត្នោតជ្រុំ៤

ភ្នំពេញ៖ លោកឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យបានសហការជាមួយលោក ហួរ ម៉េងវ៉ាង អធិការ នៃអធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ក្នុងបុរីលឹមឈាងហាក់។

កិច្ចប្រតិបត្តិការណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់ពីលោក ឌីរ័ត្ន ខេមរុណ អភិបាលរងខណ្ឌមានជ័យរូបនេះបានឲ្យដឹងថាក្នុងការចុះបង្ក្រាបនេះឃាត់ខ្លួនបាននូវមនុស្ស៣នាក់ ម្ចាស់ទីតាំងម្នាក់ឈ្មោះ ហម សុភ័ក្រ ភេទប្រុស មុរបរអ្នកកក់កន្ទុយលេខជ្រកក្រោមផ្លាកយីហោ និងអ្នកចាក់២នាក់ដោយម្នាក់ឈ្មោះ ម៉ម រឿន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរអ្នកធ្វើស្រែ ហើយមានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺដែលបានមកលេងផ្ទះកូនក៏ឈ្លៀត មកផ្សងសំណាង ចំពេលដែលខាងសមត្ថកិច្ចចុះបង្រ្កាប និងម្នាក់ទៀតឈ្មោះ ហែម ចាន់ណា ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកបានបន្ដទៀតថានឹងមានសំភារៈមួយចំនួនទៀតដូចជា ទូរស័ព្ទដៃ ៣គ្រឿង លុយខ្មែរចំនួន ១៣៤០០០០រៀល លុយដុល្លារ ២៤ដុល្លារ និងសំភារៈកត់កន្ទុយលេខមួយចំនួនទៀត។

បច្ចុប្បន្នអ្នកទាំង៣នាក់រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនិតិវិធីបន្ដ។

តែដោយឡែកបើតាមពលរដ្ឋថាទីតាំងកក់កន្ទុយលេខមួយកន្លែងទៀតនៅក្នុងភូមិត្នោតជ្រុំ៤ តាមបណ្តោយផ្លូវទៅវត្តពោធិ៏ញាណសង្កាត់បឹងទំពុន ខណ្ឌមានជ័យកំពុងដំណើរការយ៉ាងលូន។

img-20161124-wa0239 img-20161124-wa0237 img-20161124-wa0236 img-20161124-wa0234if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More