Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងរួមទាំងមន្ត្រីក្រោមឱវាទរៀបចំពិធីផ្សព្វផ្សាយបញ្ចប់គម្រោង ពង្រឹងការផ្ដល់សេវាសុខភាពនៅសហគមន៌ដាច់ស្រយាលរួមគ្នារយៈពេល៤ឆ្នាំ

ខេត្តកោះកុង៖ លោកផៃធូន ផ្លាមកេសន អភិបាលរងខេត្ត លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរៀបចំពិធីផ្សព្វផ្សា យបញ្ចប់គម្រោង គម្រោងពង្រឹង ការផ្តល់សេវាសុខភាព នៅសគមន៍ដាច់ស្រយាល នៃការអនុវត្តន៍គម្រោង រួបរួមគ្នារយៈពេល៤ឆ្នាំ រវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការឃែរដែលមានម្ចាស់គម្រោងដឹកនាំដោយលោកស្រី តាន់យ៉ា បានហ្វៀល ជានាយិការក្នុងការដឹងនាំ គម្រោងជួយក្នុងវិស័យ សុខាភិបាលចុះជួយខេត្តកោះកុង។

 

ក្នុងកម្មវិធីបញ្ចប់គម្រោង គម្រោងពង្រឹងការផ្តល់សេវា សុខភាពនៅសហគមន៍ ដាច់ស្រយាល(MCH.GSK) លោកផៃធូន ធ្លាមកេសន បានមានប្រសាសន៏ថា ការពង្រឹងសេវាតាមរយៈ ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដល់មន្ត្រីសុខាភិបាល និងលើកកម្ពស់ការមកទទួល និងប្រើប្រាស់សេវា តាមរយៈការពង្រឹងយន្តការ នៃការចុះផ្តល់សេវាមូលដ្ឋាន របស់មណ្ឌលសុខភាព ដើម្បីពិភាក្សា និងថ្នាក់ដឹងនាំមន្ទីរ និងស្រុកប្រតិបត្តិ, សិក្សាពីលទ្ធផល ដាក់បញ្ចូលសកម្មភាព ដែលកំពង់គាំទ្រ ដោយគម្រោងទៅក្នុង ផែនការប្រតិបត្តិ និង ដើម្បីសម្របសម្រួល កិច្ចប្រជុំសម្ព័ន្ធឆ្មប (MCAT) សម្រាប់បុគ្គលិកបច្ចេកទេស សុខាភិបាល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ហើយផ្តល់នូវការអនុវត្តន៍ ជំនាញគ្លីនិចដល់អ្នក ចូលរួមកិច្ចប្រជុំ(MCAT) ដូចជាការគ្រប់គ្រងក្រឡាភ្លើង ការគ្រប់គ្រងការផ្លាស់ប្តូរឈាម ថែទាំសុខភាពមុនសម្រាល ការថែទាំសុខភាពទារក។ល។

 

 

លោកស្រីតាន់យ៉ា បានហ្វៀល បានបន្តក្រោយពីបញ្ចប់ គម្រោងរបស់គាត់រយៈពេល៤ឆ្នាំនេះ នៅលើទឹកដីខេត្តកោះកុង ឃើញថាការងាររបស់គាត់ ទទួលបានជោគជ័យ ដោយប្រជាពលរដ្ឋ គាត់បានការយល់ដឹង កាន់តែច្បាស់ ពីសុខភាពនៃក្រុមគ្រួសារគាត់ ហើយជឿជាក់ ទៅលើក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព នៅជិតលំនៅដ្ឋាន របស់ពួកគាត់ តាមមូលដ្ឋាន។

 

 

ក្នុងឱកាសនោះលោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី ខេត្តកោះកុង បានសម្តែងអំណរគុណ ចំពោះម្ចាស់គម្រោង ដែលត្រូវបញ្ចប់ ដោយថ្លែងថា លោកនិងមន្រ្តីសុខាភិបាល រួមទាំងប្រជាពលរដ្ឋ មានសេចក្តីសោមនស្សរីរាយ ដោយម្ចាស់គម្រោង បានប្រើប្រាស់រយៈ៤ឆ្នាំ ដើម្បីជួយផ្តល់ចំណេះដឹង បន្ថែមដល់ក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋាន បានយល់ដឹងច្រើន ជាពិសេសបានធ្វើការពន្យល់ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដាច់ស្រយាល ឲ្យបានយល់ដឹង ពីសុខភាពខ្លួនឯង ហើយអ្វីដែលសំខាន់ ឲ្យយល់ដឹងកាន់តែខ្ពស់ ពីបញ្ហាសម្រាលកូន និងថែរក្សាសុខភាពទារក។

 

 

ដូច្នេះហើយលោក សូមឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវអនុវត្តន៍ ទៅតាមក្រមសីលធម៌គ្រូពេទ្យ ដើម្បីឲ្យបងប្អូន មានការជឿជាក់ ហើយបងប្អូនត្រូវជឿជាក់ លើក្រុមគ្រូពេទ្យ ពីព្រោះសុខភាព សំខានជាងអ្វីៗទាំងអស់។ ជាចុងក្រោយលោកស្រី តាន់យ៉ាហ្វៀល ម្ចាស់គម្រោង បានផ្តល់សម្ភារៈបរិក្ខាពេទ្យ ជូនលោកគ្រូអ្នកគ្រូពេទ្យ ចំនួន១២ មណ្ឌលសុខភាព និងថតរូបទុកជាអនុស្សាវរី មុននិងបែកគ្នានៃការបញ្ចប់ គម្រោងរបស់លោកស្រី នៃទឹកដីខេត្តកោះកុង។ដោយ.នាគស

screenshot_2016-11-24-16-42-41 screenshot_2016-11-24-16-42-30 screenshot_2016-11-24-16-41-55 screenshot_2016-11-24-16-41-44}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More