Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ចុះសំណេះសំណាល និងពិនិត្យការសាងសង់ប៉ុស្តិរដ្ឋបាលនៅក្នុងស្រុកស្ទឹងត្រង់

ភ្នំពេញ ៖ នាព្រឹកថ្ងៃ២៤ខែវិច្ចិកា ក្រុមការងារ កិច្ចការសាងសង់ប៉ុស្តិរដ្ឋបាល ដឹកនាំដោយលោកឩត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម រួមដំណើរដោយលោកស្នងការរងទទួលផែនភស្តភារ លោកស្នងការរងទទួលផែនអត្តសញ្ញាណកម្មនិងមន្រ្តីការិយាល័យកិច្ចការប៉ុស្តិ៍ បានចុះសំណេះសំណាល និងពិនិត្យការសាងសង់ប៉ុស្តិរដ្ឋបាលនៅក្នុងស្រុកស្ទឹងត្រង់ រួមមាន ពាមកោះស្នា ប៉ុស្តិខ្ពបតាងួន ដែលជាអំណោយក្រសួងមហាផ្ទៃ និង ពិនិត្យមើលស្ថានភាពដី ដែលត្រូវសាងសង់ប៉ុស្តិ៍ព្រះអណ្តូង…។
គួររំលឹកផងដែរ ចាប់តាំងពីខេត្តកំពង់ចាមត្រូវបំបែកជាពីរមក មានរយះពេល២៨ខែហើយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
បានកសាងប៉ុស្តិបាន៣៧កន្លែង ដែលក្នុងនោះមានប៉ុស្តិ៤ ជាអំណោយក្រសួងមហាផ្ទៃ
និង៣៣ទៀតជាអំណោយសប្បុរសជនដែលបានជួយដក់នគរបាលតាមមូលដ្ឋាន ។ដោយឡែកក្នុងខែធ្នូខាងមុខយើងនិងកសាង៣ទៀតដោយមូលនិធិសប្បុរសជន គឺ
ប៉ុស្តិ អង្គរបាន ស្រុកកងមាស ប៉ុស្តិ រំចេកស្រុកកំពង់សៀម ប៉ុស្តិ សូសែន ស្រុកពៃ្រឈរ។
អត្ថបទ ដំរី ស
រូបភាព ពន្លឺ ០៣

img_2264 img_2265 img_2266 img_2267 img_2268 img_2269 img_2270 img_2271

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More