Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រជាពលរដ្ឋព័ទ្ធចាប់ចោរឆក់ ប្រគល់អោយសមត្ថកិច្ចខណ្ឌចំការមនយកស្នាដៃ

ភ្នំពេញ៖ ជនសង្ស័ុយម្នាក់បើកម៉ូតូនិកមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់ បានហើយតែរត់មិនរួចត្រូវប្រជាពរដ្ឋព័ទ្ធចាប់បាន ហើយស្វាគមន៍មួយដៃមួយជើងប្រគល់អោយសមត្ថកិច្ចខណ្ឌចំការមនយកស្នាដៃ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាប្រាំ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

ជនសង្ស័យមានឈ្មោះ ប្រុស ឧត្ដម្ភ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ចំនែកនារីរងគ្រោះមានឈ្មោះឡយសុផាត ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលផ្លូវលេខ៣៦៨ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិឃ្មត់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពបានអោយដឹងថាមុនពេលកើតនារីរងគ្រោះបានបើកម៉ូតូ១គ្រឿងម៉ាកស្មាកមវីពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CA-1751 បើកតាមបណ្ដោយផ្លូវ432 ទិសដៅពីកើតទៅលិចគោលបំណងត្រលប់ទៅផ្ទះខណៈមកដល់ចំណុចកើតហេតុខាងលើក៍លេចជនសង្ស័យ១នាក់បើកម៉ូតូនិចពណ៌ត្រួយចេក១គ្រឿងមិនមានស្លាកលេខមកពីក្រោយបានធ្វើសកម្មភាពឆក់យកទូរសព្ទ័សាមសុង១គ្រឿងបានហើយព្យាយាមបើករត់តែត្រូវបាននារីរងគ្រោះស្រែកចោរៗ គាប់ផ្លូវកំពុងស្ទះផងក៍ត្រូវបានក្រុមម៉ូតូឌុបនៅទីនោះស្រាប់ព្រមទាំងប្រជាពរដ្ឋពន្ធ័ចាប់បានស្វាគមន័៍ម្នាក់មួយដៃមួយជើងគាប់ជួនសមត្ថកិច្ចមកដល់ក៍ប្រគល់អោយសមត្ថកិច្ចតែម្ដង។ កំុអីច្បាស់ជាក្សិនក្ស័យហើយលោកប្អូនចោរ។

ក្រោយកើតហេតុសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍ទួលទំពូង២ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនបន្តទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌចំការមន។

ក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចក៍បានប្រគល់ទូរសព្ទ័ជូននារីរងគ្រោះផងដែរ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161125-wa0048 img-20161125-wa0046 img-20161125-wa0045 img-20161125-wa0044 img-20161125-wa0043if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More