Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជីកកកាយដីភ្នំខុសបច្ចេកទេស បាក់សង្កត់កម្មករ ២នាក់ ស្លាប់នៅនឹងកន្លែង

ខេត្តប៉ៃលិន ៖ កម្មករស៊ីឈ្នួលបញ្ជាគ្រឿងចក្រអែស្កាចំនួន២នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មនៅក្រោមគំនរថ្មភ្នំ ខណៈកំពុងបញ្ជាអែស្កា ដើម្បីជីកកកាយដីដាក់រថយន្តសុខៗស្រាប់តែបាក់ថ្មភ្នំ១ផ្ទាំងធំ បានធ្លាក់មកសង្កត់លើមនុស្សស្លាប់ចំនួន ០២នាក់ និង គ្រឿងចក្រ មានអេស្កា ១គ្រឿង និងឡានដឹកដី ម៉ាក Fu So ១គ្រឿង បណ្តាលឱ្យខ្ទេចខូចខាតទាំងស្រុង តែសំណាងល្អ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែលទើប នឹងសាងសង់នៅក្បែរនោះដែរ ត្រូវដុំថ្មខ្ទាតចំបណ្តាលឱ្យរងការខូចខាតស្រាល រីឯម្ចាស់ផ្ទះព្រលឹងចុងសក់។

ហេតុការណ៍បាក់ផ្ទាំងដីថ្មភ្នំសង្កត់កម្មករស្លាប់ ០២នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមប្រភពព័ត៌មានពីលោក គង់ សំណាង នាយប៉ុស្តិ៍នគរបាលសង្កាត់អូរតាវ៉ៅ បានឱ្យដឹងថា៖ កម្មករស៊ីឈ្នួលជីកកកាយដីភ្នំចំនួនពីរនាក់ដែលស្លាប់បាត់បង់ជីវិត ទី១-ឈ្មោះ ឈីវ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ មានស្រុកកំណើតនៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិសាត់ និងទី២-ឈ្មោះ ធី រដ្ឋា ហៅ អ៊ួក ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករអង្គុយលើអេស្កាចវ៉ាទ័រ រស់នៅក្បែរកន្លែងកើតហេតុ ហើយពួកគេទាំង ០២គឺជាកម្មកររបស់ថៅកែម្នាក់ ឈ្មោះ ឈុន ឆាង ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកបានបន្តទៀតថា៖ មូលហេតុ ដែលនាំឱ្យបាក់ផ្ទាំងថ្មភ្នំសង្កត់ទៅលើកម្មករទាំងនោះស្លាប់ គឺដោយសារតែការជីកកកាយដីខុសបច្ចេកទេស ព្រោះពួកគេជីកតែផ្នែកខាងក្រោម ដឹកតាមរថយន្ត លុះយូរៗ ទៅ ទើបបាក់ធ្លាក់មួយផ្ទាំងធំមកពីសង្កត់លើគ្រឿងចក្រ និងរថយន្ត ដែលកំពុងជីកកកាយ និងចូលទៅដឹកដីស្លាប់ទាំង ០២នាក់តែម្តង។

គួរបញ្ជាក់ថា៖ ក្រោយពេលកើតហេតុ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានទៅដល់កន្លែងកើតហេតុ និងបញ្ជាកំលាំងសមត្ថកិច្ចចម្រុះដោយផ្ទាល់ ដោយយកគ្រឿងចក្រមកកាយយកសពជនរងគ្រោះចេញពីគំនថ្មភ្មំ បានម្នាក់ នៅវេលាម៉ោង ៧៖០០នាទីយប់ ហើយសពម្នាក់ទៀត បានកាយយកចេញ នៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបន្ទាប់មកអាជ្ញាធរ និងសមត្ថកិច្ច បានយករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកសាកសពជនរងគ្រោះទាំងពីរនាក់ ទៅប្រគល់ឱ្យសាច់ញាតិដល់គេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ញ៉ឹប បូរី

img-20161127-wa0064img-20161127-wa0063img-20161127-wa0066img-20161127-wa0065img-20161127-wa0062img-20161127-wa0067

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More