Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update: សមត្ថកិច្ចស្គាល់អត្តសញ្ញាណសពដែលគេចាក់អូសចូលចំបើង ដុតកម្ទេចសាកសពហើយ ជាករណីប្លន់សម្លាប់បំបិទមាត់

បាត់ដំបង៖ សមត្ថកិច្ចបានអោយដឹងថាសពដែលគេអូសចូលគំនរចំបើង ហើយដុតភ្លើងបំផ្លាញចោលនោះ មានឈ្មោះសុខ វណ្ណថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកណ្តង់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដោយលើខ្លួនសាកសពមានស្នាមចាក់នឹងទុលរឺវីស ច្រើនកន្លែង និងចាក់លើភ្នែកផងដែរ។

ចំពោះករណីនេះសមត្ថកិច្ចបន្ថែមថាជាការប្លន់សម្លាប់ យកម៉ូតូមួយគ្រឿងម៉ាក MSX មិនមាស្លាកលេខដោយជនសង្ស័យមានគ្នា២ទៅ៣នាក់ ទំនងជាមនុស្សស្គាល់គ្នា។ នៅក្នុងករណីនេះដែរសមត្ថកិច្ចយើងបានសន្និដ្ឋានថា ជនរងគ្រោះនិងជនសង្ស័យចូលទៅជក់ថ្នាំញៀនជាមួយគ្នា ដោយនៅម្តុំកើតហេតុសមត្ថកិច្ចរកឃើញសំភារថ្នាំញៀនមួយចំនួន។

 

 

គួររំលឹកថា នៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចរោងចំការស្ថិតក្នុងភូមិភ្នំតូច  ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្មបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រមាណមួយក្រុមបានធ្វើសកម្មភាពវាយ និងចាក់ជនរងគ្រោះ បណ្តាលឲ្យស្លាប់.រួចអូសសាកសពជនរងគ្រោះយកទៅដុតក្នុងពំនូកចំបើងដែលនៅក្បែរនោះដើម្បីបំបាត់ភស្តុតាង។ចំពោះករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា។

 

img_3277

img_3281img_3280img_3283img_3279img_3277} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More