Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យម្នាក់ព្រមទាំងថ្នាំញៀន៨កញ្ចប់ ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ៖ កម្លាំងមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក និងប្រជាការពារសង្កាត់ឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងបានដកហូតថ្នាំញៀន ៨កញ្ចប់ កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោកណយ ច័ន្ទណារ័ត្ន បានដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀង យាំុងលើុយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

 

លោកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជួញដូរគ្រឿងញៀន ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៨កញ្ជប់ ជាប្រភេទ ម៉ាទឹកកក ហើយត្រូវកម្លាំងសមត្ថកិច្ចយើងឃាត់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចនាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ស៊ុនតិច

img-20161128-wa0160

img-20161128-wa0164 img-20161128-wa0163 img-20161128-wa0161 img-20161128-wa0159d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More