Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រំលោភទៀតហើយ! មករកការងារធ្វើមិនទាន់បានផង ប្រុសល្មោភកាមចាប់រំលោភ ហើយរត់គេចខ្លួនបាត់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់រត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទាំងក្តីឈឺចាប់ បន្ទាប់ពីវិលត្រឡប់មកពីធ្វើតេស្ត រោងចក្រ ឡើងលើផ្ទះជួល ជាឱកាសស្ងាត់បានដៃត្រូវបានប្រុសល្មោភកាមចាប់ដៃអូសចូលបន្ទប់ ហើយចាប់ខ្ទប់មាត់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែវ៨ច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួល លេខ D3 ជាប់ទី២ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។នារីរងគ្រោះមានឈ្មោះ ណ ស ន អាយុ១៩ឆ្នាំ ទើបតែមកស្នាក់នៅ បន្ទប់ជួល ភូមិ សង្កាត់កើតហេតុខាងលើបាន ៣ថ្ងៃ ដើម្បីរកការងាររោងចក្រធ្វើ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកប្រុសល្មោភកាមមានឈ្មោះ ធី សុវណ្ណ អាយុ៣២ឆ្នាំ មុខរបរ សន្តិសុខយាមរោងចក្រ ក្បែរកន្លែងកើតហេតុ ស្នាក់នៅបន្ទប់ជួល រួមជាមួយប្រពន្ធ នៅបន្ទប់លេខ I 02 ជាន់ទី២ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ខាងខេត្តបាត់ដំបង ។

តាមការយំរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា ខ្លួនទើបតែមកស្នាក់នៅបន្ទប់ជួល ដើម្បីរកការងាររោងចក្រធ្វើ មិនទាន់បានផង ហើយនៅព្រឹកថ្ងៃទី២៨ នេះបានចាកចេញទៅធ្វើតេស្តនៅរោងចក្រ លុះវិលត្រឡប់មកបន្ទប់ ជួលវិញ ដើរជិតដល់បន្ទប់របស់ខ្លួនហើយ ក៏ត្រូវបានជនសង្ស័យ ចាប់ឱបពីក្រោយ ខ្ទប់មាត់ រុញបញ្ចូលទីក្នុងបន្ទប់ ចាប់ផ្តួលសម្រាតខោ ហើយចាប់រំលោភរហូតបានសម្រច រួចហើយជនល្មើសដើរចូលទៅក្នុងបន្ទប់របស់គេបាត់ ។ នាងបន្តទៀតថាដោយទ្រាំនូវក្តីឈឺចាប់មិនបាន ត្រូវបានអ្នកជិតខាងឌុបជូនមកប្តឹងនៅប៉ុស្តិ៍នគរបាល ភ្លាមៗត្រូវបានកម្លាំងនគរបាល ឲ្យជនរងគ្រោះជូនទៅតាមចាប់ខ្លួនជនល្មើស តែគួរឲ្យសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនបាត់ មុននគរបាលចុះទៅដល់ ៕

1cb77229-a9ea-4c1b-92e9-40a41763892a f3aa9fe8-1f9a-47c3-b337-394e3cc21096

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More