Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រទះឃើញបុរសម្នាក់ស្លាប់នឹងចងក ក្នុងរោងអ្នកតាក្នុងវត្តសំពៅមាស

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានព្រះសង្ឃប្រទះឃើញស្លាប់នឹងចងក គ្រារូបរូបលោកចេញមកបោសសំអាតទីធ្លាក្នុងបរិវេនវត្តដូចធម្មតា បង្កអោយមានការភ្ញាក់ផ្អើលដល់ពេញមួយវត្ត និងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យ។ ហេតុការណ៌ឃើញនេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងខ្ទមអ្នកតា បរិវេនវត្តសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ទោះយ៉ាងណាសពគេពុំទាន់ស្គាល់អត្តសញ្ញាណនោះទេគ្រានតែដឹងថាភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ស្លៀកខោខៅប៊យ ពណ៌ខៀវ ជើងវែង និងពាក់អាវយឺតដៃខ្លី ពណ៌គគី ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានអោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតដោយ ចងកពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំដឹកបញ្ជូទៅទុកបូជានៅវត្តឬស្សីសាញ់ឯណោះវិញ៕ដោយ៖ខេង ប៊ុនធឿន

img-20161129-wa0032 img-20161129-wa0031 img-20161129-wa0030 img-20161129-wa0029

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More