Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យពីនាក់មានលាក់ទុកទឹកចំរាញសារធាតុញៀនមួយបដចំណុះ៤០០មីលីលីត

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណះពេលឆែកឆេររកឃើញទឹកចំរាញសារធាតុញៀនមួយដបចំណុះ៤០០មីលីលីត្រនៅលើខ្លួន។ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី ២៩ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រង់ចំនុចតាមបណ្តោយផ្លូវណតប្រ៊ីឌខាងមុខស្ថានីយ៍ប្រេងឥន្ធនះតេលា ស្ថិតក្នុងភូមិអូបែកខ្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចខាងលើបានរៀបរាបប្រាប់អោយដឹងថាមុនពេលកើតហេតុខណះពួកគាត់ជាមួយកម្លាំងកំពុងធ្វើការជិះល្បាតនៅចំនុចខាងលើក៍ប្រទះឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកមីអូ ពណ័ខ្មៅពាក់ស្លាក លេខ ក៧២៨៦ពភ១ហើយឃើញអ្នកទាំងពីជិះម៉ូតូក្នុងលក្ខណះសង្ស័យក៏ឃាត់ដើម្បីធ្វើការឆែកឆេរពេលនោះស្រាប់តែប្រទះឃើញទឹកចំរាញសារធាតុញៀនមួយដបនៅលើខ្លួនជនសង្ស័យម្នាក់ក្នុងចំនោមពីនាក់នោះក្រោយមកកម្លាំងសមត្ថកិច្ចក៍បានឃាត់ជនសង្ស័យតែម្តង។

ជនសង្ស័យខាងលើមានឈ្មោះ លាប សេងហៀង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិត្រពាំងវែងឃុំស្នុំក្រពើស្រុកកងពិសីខេត្តកំពងស្ពឺ។

ទី២ឈ្មោះសុខ វិរះភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ លីអីវ៉ាន ស្នាក់នៅផ្ទះជួលភូមិត្រៀរ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតនៅភូមិព្រៃវែងឃុំព្រែកគុយ ស្រុកមេសាន ខេត្តព្រៃវែង។

ជនសង្ស័យបានសារភាពថាពួកគេបានសែបគ្រឿងញៀនអស់រយៈពេលជិតមួយឆ្នាំហើយ ហើយពួកគេបានទិញទឹកចំរាញសារធាតុញៀនខាងលើពីភូមិត្រពាំងឈូកក្នុងតម្លៃប្រាំពាន់រៀលយកទៅចំរាញដើម្បីជក់ខ្លួនឯង។

បច្ចុប្បន្នខាងលើ រួមទាំងវត្ថុតាងកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី៕

0c76b5a4-d419-4098-88e9-6e4f54967aa8 182f7e18-c31a-429f-97d6-d3e7952a0d4c bcc0a0dd-cdeb-4298-925a-3940b35b76a1 f343d109-a7cf-407e-8bdb-98d832e425cb}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More