Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការនគរបាលខេត្តកំពង់កំពង់ស្ពឺពេលនេៈ អន្តរាគមនពន្លត់អគ្គីភ័យនៅស្រុកឧដុង្គឆេៈ(ឡសម្ងួតស្រូវ)

កំពង់ស្ពឺ៖ ឡសម្ងួតស្រូវ ដែលផ្ទុកពេញទៅដោយស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវ «ហ្គោលឌិនរ៉ាយ» ស្ថិតនៅភូមិតាឡក ឃុំក្សេមក្សាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គីភ័យឆាបឆេះតាំងពីម៉ោងជាង ១២រំលង អាធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា រហូតមកដល់ព្រឹកថ្ងៃដដែលនេះមិនទាន់រលត់នៅឡើយទេ។យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កងកម្លាំងនគរបាលពន្លត់អគ្គិភ័យ កម្លាំងកងរាជអាវុធហត្ថ រួមនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង កំពុងតែធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីបាញ់ពន្លត់ភ្លើងនេះ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវនេះ មានឈ្មោៈ សុខ ហាច អាយុជាង ៥០ឆ្នាំ។
គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យ និងទំហំ នៃការខូចខាតនៅឡើយនោះទេ។ តែបើតាមសេចក្តីរាយការណ៍នៅក្នុងឡសម្ងួតនោះ គឺផ្ទុកពេញទៅដោយស្រូវ ដែលគេដាក់សម្ងួតមុននិងយកទៅកិនចេញជាអង្ករ៕

15178183_1725412511119931_7768364187042493879_n 15178993_1725412581119924_2206628004665870356_n 15181535_1725412697786579_2520360750429081700_n 15219419_1725412544453261_41361826534458819_n 15230641_1725412607786588_2031831961426860617_n 15241212_1725412754453240_7106691121639708981_n

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More