Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវខ្ទេច១កង់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្ត LEXUS RX300 ស្រវឹងស្រាជោគបានជ្រុលទៅបុករបាំងថ្មចែកផ្លូវវៀច១កង់រថយន្តខ្ទេចខាងមុខលកទៅលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខបណ្ណាគារសន្តិភាពក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
យោងតាមព័ត៍មានពីកន្លែងកើតបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តLEXUS.RX300ព័ណស្កពាក់ស្លាកលេខភ្នំពេញ.2.W.1422 បើកតាមបណ្ដោយផ្លូវមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនស្រវឹងស្រាជោគជាំខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវវៀច១កង់រថយន្តបែកពោងទាំងខ្ទេចរថយន្តមួយកំណត់មុខកលជាប់និងរបាំងថ្មទៅលែងរួចតែសំណាងល្អមិនបង្កអោយអ្នកណាម្នាក់រងរបួសនោះទេ។ម្ចាស់រថយន្តបានទ្វារថយន្តចុះមកទាំងទ្រេតទ្រោតនិយាយខុសត្រូវៗ។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗបានទាក់ទងហៅជំនាញមកធ្វើការវាស់វែងយករថយន្តបង្កព្រមទាំងម្ចាស់រថយន្តទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161130-wa0004 img-20161130-wa0003 img-20161130-wa0002 img-20161130-wa0001document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More