Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចោរ២នាក់វាយប្លន់យកម៉ូតូScopyទៅបាត់ក្នុងខណ្ឌដូនពេញ ខណ:ជនរងគ្រោះទិញថ្នាំញៀន

ភ្នំពេញ៖យុវជនម្នាក់ជិះម៉ូតូទៅទិញគ្រឿងញៀនត្រូវបានក្រុមចោរ១ក្រុមវាយប្លន់យកម៉ូតូបានសំរេច គេចខ្លូនបាត់ដោយសុវត្តិភាព។  ការវាយប្លន់នេះបានកើតឡើងកាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ ស្ថិតនៅចំណុចជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

 
ជនរងគ្រោះមានឈ្មោះដាលីន ភេទប្រុស អាយុ២៤ឆ្នាំមានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

 
ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុការវាយប្លន់យកម៉ូតូនេះ រូបគេបានបើកម៉ូតូ១គ្រឿងម៉ាកស្គុបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ1BU-4496 បើកតាមបណ្ដោយផ្លូវទំនប់៧០ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតខាងលើ បានបើកចូលទៅក្នុងផ្លូវរថភ្លើងប្រមាណ២០ម៉ែត្រដើម្បីទៅទិញគ្រឿងញៀនមិនទាន់ទាំងទិញបានផង ស្រាប់តែលេចជនសង្ស័យមានគ្នាពីរនាក់ដើរមកមិនបានសួរនាំអ្វីទេបានព្រួតគ្នាវាយប្លន់យកម៉ូតូបានហើយជិះគេចខ្លួនបាត់តែម្តង។

 
សូមញ្ជាក់ផងដែរនៅតាមបណ្ដោយផ្លូវរថភ្លើងតែងតែមានអំពើកាប់ឆក់ប្លន់ជារៀងរាល់យប់មិនដែលមានឃើញសមត្ថកិច្ចដូនពេញបង្ក្រោបឫចាប់បានម្ដងណាឡើង។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តែប៉ុណ្ណោះ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

 

img-20161130-wa0011 img-20161130-wa0010 img-20161130-wa0009} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More