Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រោះថ្នាក់ចរាចរណ៏យ៉ាងរន្ធត់១នៅផ្លូវជាតិ៤៨ចំណុចផ្លូវកោងអន្ទុងអាំងស្រុកបូទុមសាគ

កោះកុង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើដោយម៉ូតូបុកថ្មើរជើង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៧និង៥០នាទី បណ្តាលអោយរងរបួសធ្ងន់ ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៦២និង៦៣ ចំណុចផ្លវកោង អន្ទុងអាំងស្ថិត ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

បង្កដោយម៉ូតូម៉ាក C125 សេរី ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CU-66 9 អ្នកបើកបរម៉ូតូឈ្មោះ បុល ស្រួយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជនរងគ្រោះមាន ឈ្មោះ ផា រី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម រងរបួសធ្ងន់ ។

សមត្ថកិច្ចបានអោយដឹងថា មូលហេតុរថយន្តជនរងគ្រោះខាងលើខូច ហើយក៏ចុះទៅហៅរថយន្តមួយទៀតមកអោយជួយអូសយកទៅជាងជួសជុល ហើយពេលឃើញរថយន្តស្រាបៀរអង្គរ ក៏ចេញមកហៅ ខណៈពេលកំពង់ចេញមកហៅនៅពាក់កណ្តាលទ្រូងផ្លូវ ក៏ត្រូវម៉ូតូបុកតែម្តង ធ្វើឲ្យមានគ្រោះថ្នាក់កើតឡើង រីឯអ្នករបួសទាំងពីរត្រូវបានរថយន្តសង្គ្រាះបន្ទាន់ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិលម្នាក់ យកទៅភ្នំពេញម្នាក់ ។

ចំណែកម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្នាននគរបាលស្រុកបូទុមសាគរ ដើម្បីដោះស្រាយនៅពេលក្រោយ ៕ ដោយនាគស

img-20161130-wa0080 img-20161130-wa0079 img-20161130-wa0078if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More