Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តដឹកស្រូវមកពីបាត់ដំបងបើកវ៉ាជែងគ្នាចូលខណ្ឌព្រែកព្នៅរ៉េចង្កូតឡើងសួនច្បារ ស្ទើរក្រឡាប់

ភ្នំពេញ: រថយន្ដមួយគ្រឿងដឹកស្រូវពេញរបស់កងដឹកជញ្ជូន ឆ-ន បើកវ៉ាជែងគ្នារ៉េចង្កូតឡើងលើសួនច្បារ ពុះ ចែកទ្រូងផ្លូវ បណ្តាលឱ្យដាច់ការឡេកង់ទៅមុខលែងរួចក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

 

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលម៉ោង ៨និង២០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះ (សៅវណ្ណ លក់ភេជ្ជៈគ្រប់មុខ) ស្ថិតនៅក្នុងភូមិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1970 ជារថយន្តរបស់ (កងដឹជញ្ជូន ឆ-ន) អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះទេ ក្រោយពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

 

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ដោយដឹកស្រូវចេញពីខេត្តបាត់ដំបង ចូលមករាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿនយ៉ាងលឿន ហើយក៏បានបើកវ៉ាខាងឆ្វេងដៃរថយន្តធុនតូច ១គ្រឿងដែលកំពុងបើកបរស្របទិសគ្នា ខណៈពេលកំពុងតែបើកវ៉ា ស្រាប់តែមានរថយន្តកុងតឺន័រ ១គ្រឿងទៀត បានបើកតាមក្រោយយ៉ាងលឿន មកបញ្ច្រៀតចូលកណ្តាលធ្វើឱ្យរថយន្តរងគ្រោះរ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យដាច់កាឡេកង់មុខ ជិះលែងរួច ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយបន្សលទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង និងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត ដើម្បីដោះស្រាយគ្នាជាមួយក្រុមហ៊ុនចិនធ្វើផ្លូវថ្នល់៕ដោយ៖នាគខ្មៅ៣៧

img-20161130-wa0123 img-20161130-wa0120 img-20161130-wa0119 img-20161130-wa0118 img-20161130-wa0116} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More