Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តសណ្តោង២គ្រឿងបើកជែងគ្នា គៀម៉ូតូចូលក្រោមរថយន្ត កិនបាក់ជើងខ្ទេច

ភ្នំពេញ៖ ស្ត្រីម្នាក់រងរបួសបាក់ជើងខាងស្តាំខណៈជិះម៉ូតូម្នាក់ឯង ត្រូវរថយន្តធនធ្ងន់សណ្តោងរ៉ឺមក់ បើកស្របគ្នា គៀម៉ូតូបណ្តាលដួលហើយកិនពីលើ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង ១៤ និង៣០នាទី រសៀលថ្ងៃទី ៣០ វិច្ចិកា ២០១៦ មុខធនាគារកាណាឌីយ៉ា ផ្លូវណតប្រ៊ីឌ ភូមិចុងថ្នល់ខាងលើ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ នារីរងគ្រោះមិនត្រូវស្គាល់ឈ្មោះ ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ សែ ឌុល អាយុ ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ ព្រៃព្រីខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ និងមានស្រុកកំណើតស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសម្តីសមត្ថកិច្ចដែលប្រចាំការនៅគោលដៅខាងលើ បានអោយដឹងថា មុនកើតហេតុ បានឃើញរថយន្តបង្កដែលមានម៉ាក HYUNDAI ប្រភេទសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-9997 បានបើកជែង ក្នុងល្បឿនលឿនវ៉ាជាមួយរថយន្តធនធំមួយគ្រឿងទៀត ខណៈមកដល់ចំណុចខាងលើស្រាប់តែលាន់សម្លេងខ្ទាំង តែម្តង ពេលនោះសមត្ថកិច្ចបានចុះទៅពិនិត្យភ្លាមៗ ឃើញស្រ្តីម្នាក់ត្រូវរថយន្តខាងលើកិនបាក់ជើងខាងស្តាំ និងម៉ូតូម៉ាក Wave ពណ៌ក្រហមពាក់ស្លាកលេខ 1FU-7709 ត្រូវបានរថយន្តកិនជាប់កល់និងកង់ក្រោយផ្នែកខាងស្តាំ។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ បានប្រាប់ថា មុនកើតហេតុ បានឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើស្រាប់តែរថយន្តដែលបើកស្របគ្នាមកពី ក្រោយបានបើកមកគៀ និងបានទាក់ដៃចង្កូតម៉ូតូបណ្តាលអោយដួល ចូលកង់ក្រោយរថយន្ត បណ្តាលអោយកិនជើងខាងស្តាំបាក់ចេញឆ្អឹង ចំណែកម៉ូតូកិនខ្ទេចតែម្តង ភ្លាមៗនោះអ្នកបើករថយន្តបង្ក បំរុងបើកទ្វាររថយន្តគេចខ្លួនតែត្រូវសមត្ថកិច្ចដែលឈនៅគោលដៅឃាត់ខ្លួនតែម្តង។

ក្រោយកើតហេតុស្ត្រីរងគ្រោះស្តី្ររងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ ដោយឡែកតៃកុងរថយន្ត និងរថយន្តបង្កត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក។

6c5c7692-02b4-405e-879b-572d3ce7d663 211c2e7b-9c28-4a6d-82c1-65d31159730d a53f016f-08b0-4fab-b92a-2d9222fc4dda c9b0d514-22f4-4b62-b596-eeef900663ab c9edaea4-2262-4f7e-93c6-b26afc0888fc fe91d042-0d3c-4739-b534-19cd7ab72335

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More