Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជំរុញឲ្យអធិការខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញបង្កើនកម្លាំងចុះល្បាត ទប់ស្កាត់បទល្មើសនានាឲ្យបានមានប្រសិទ្ធិភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យអធិការខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញបង្កើនកម្លាំង ចុះល្បាត ប្រទាក់ក្រឡាគ្នាដើម្បីទប់ស្កាត់បទល្មើសឲ្យបានមានប្រសិទ្ធិភាពធានាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបូកសភាពការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៦ នាស្នងការនគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើនកម្លាំងល្បាតប្រទាក់ក្រឡាគ្នានេះនឹងធ្វើឲ្យការងារបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសនឹងមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តមនាយឧត្តមសេនីយ៍ បន្តថា អធិការខណ្ឌទាំង១២ ក៏ត្រូវបង្កើននូវប្រព័ន្ធដឹកនាំបញ្ជាប្រតិបត្តិការនេះឲ្យមានប្រសិទ្ធិភាពដើម្បីធានាដល់ការងារបង្ការ ទប់ស្កាត់ និងឈានដល់ ការ បង្រ្កាបបទល្មើសជាក់ស្តែងភ្លាមៗ។

img_4174 img_4175 img_4176 img_4177 img_4178 img_4179 img_4180 img_4181

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More