Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលរងការខូចខាតទាំងសងខាង

ភ្នំពេញ៖បុរសម្នាក់បើករថយន្តកាមរីហាយព្រីតក្នុងល្បឿនលឿនលុះមកដល់ផ្លូវបំបែកជាបួនក៍មានរថយន្តម៉ាសស្ដាបើកដោយបុរសម្នាក់លឿនដូចគ្នាជ្រុលទៅបុកចំហៀងខាងពេញទំហឹងបណ្ដាលដាច់កង់ខាងមុខទៅលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១ធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបួនស្តុបផ្សារថ្មីក្នុងសង្កាត់មនោមរម្យ ខណ្ឌ៧មករា។
យោងតាមព័ត៍ជុំវិញកើតហេតុបានអោយដឹងថាមុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-5358 បើកតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងល្បឿនលឿន ខណៈមក ដល់កែងផ្លូវមុនីវង្សបានបត់ឆ្លងឆ្វេងក៍ត្រូវរថយន្តម៉ាកស្ដាពីបាំងពាក់ស្លាកលេខភ្នំពេញ2AD-8207 បើកដោយបុរសម្នាក់តាមផ្លូវមុនីវង្សពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាបានជ្រុលទៅបុកពេញទំហឹងបណ្ដាលរងការខូចខាតទាំងសងខាងយ៉ាងដំណំតែសំណាងល្អមិនមាននអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាងពីរគ្រឿងទៅកាន់ការិយាល័យចរាចរណ៍ជើងគោករង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ដោយ៖ព្រះអង្គខ្មៅ

img-20161201-wa0011 img-20161201-wa0010 img-20161201-wa0009if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More