Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តថៃបុកពលករខ្មែរបើុងធ្លាក់ចូលប្រឡាយ ម្នាក់ស្លាប់ម្នាក់របួសធ្ងន់

ប្រទេសថៃ ៖ ពលករខ្មែរចំនួនពីរនាក់ ម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែង ចំនែកម្នាក់ទៀតរងរបួសធ្ងន់ ខណ:ដែលពួកគេជិះម៉ូតូទៅធ្វើការ ត្រូវបានរថយន្តថៃបុកលើកំណាត់ផ្លូវបានបឹង ត្រង់បង្គោលគីឡូម៉ែត្រលេខ៨៦ ក្នុងឃុំផ្លុងតាអឿមស្រុកវុាំងច័ន្ទ ខេត្តរៈយ៉ង ប្រទេសថៃ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

 

ប្រភពបានអោយដឹងថារថយន្តដែលបុករវាងម៉ូតូនោះម៉ាកបាឡែនព៌ណខ្មៅ ពាក់ស្លាកលេខបាងកក ៥៧៦៤ ចំនែកម៉ូតូដែលពលករបានជិះនោះពាក់ស្លាកលេខ បាងកក ២៥៦៦។

 

 

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ  គេបានឃើញម៉ូតូរងគ្រោះនោះជិះគ្នាពីរនាក់ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅស្របគ្នា បានរេចង្កូតទៅបុកលើជនរងគ្រោះចំពីក្រោយ ធ្វើអោយពួកគេទាំងពីរនាក់បើុងទៅធ្លាក់នៅក្នុងប្រឡាយកណ្តាលផ្លូវភ្លោះ បណ្តាលអោយម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ឯម្នាក់ទុៀតរងរបួសធ្ងន់។

ក្រោយកើតហេតុកំលាំងតម្រួតចរាចរណ៍បានចុះមកដល់ បញ្ជូនអ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យវុាំងច័ន្ទដើម្បីសង្គ្រោះ  ដោយឡែកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យផងដែរ  ដើម្បីរង់ចាំអោយខាងស្ថានទូតកម្ពុជា រៀបចំឯកសារបញ្ជូនទៅកាន់ស្រុកកំណើតនៅកម្ពុជាវិញ។

 

សូមបញ្ជាក់ថារហូតមកទល់ពេលនេះ គេមិនទាន់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរ នៅឡើយទេ៕

img-20161201-wa0095

img-20161201-wa0102 img-20161201-wa0100 img-20161201-wa0098 img-20161201-wa0097 img-20161201-wa0094 1 of 4,899

ចំនួនអ្នកទស្សនា
  • 0
  • 225
  • 5,461
  • 8,773,471

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More