Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កុំតែលោតចេញពីលើម៉ូតូទាន់ កុំអី រថយន្តដឹកភេសជ្ជះ Coca កិនម៉ត់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័បណ្ដាលអោយរថយន្តដឹកកូកាបុកបណ្ដាលអោយរងការខូចខាតតែសំណាងល្អមិនបង្កការគ្រោះថ្នាក់ដល់ម្ចាស់ម៉ូតូទេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃទី១ខែធ្នូ ឆ្នាំ ២០១៦ត្រង់ចំនុចផ្លូវហាណូយកែងនិងផ្លូវ៥៨P ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Air Black ពណ័ក្រហម ពាក់ស្លាកលេខតាកែវ 1I- 0874 បើកបរដោយបុរសម្នាក់បើកតាមផ្លួវហាណូតក្នុងទិសដៅពីត្បូងទៅជើងហើយឆ្លងផ្លូវទៅខាងឆ្វេងសំដៅទៅផ្លូវ៥៨P តែមិនប្រយត្ន័ស្រាប់តែមានរថយន្តដឹកភេសជ្ជះ កូកា ពណ័សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C -2994 បើកបរដោយបុរសបីនាក់មិនស្គាល់ឈ្មោះ បើកក្នុងទិសដៅពីជើងទៅត្បូងតាមផ្លួវហាណូយបានបើកទៅបុកម៉ូតូតែសំណាងល្អម្ចាស់ម៉ូតូលោតចេញពីលើម៉ូតូទាន់ទើបមិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងគ្រាន់តែខូចខាតម៉ូតូបន្តិចបន្តួចតែប៉ុនោះ។

ក្រោយពេលកើតហេតុខាងម្ចាស់ម៉ូតូនិងខាងរថយន្តបាននិយាយចរដារណ៍គ្នាហើយខាងម៉ូីសំណូមពរអោយខាងរថយន្តជួសជុលម៉ូតូអោយគាត់វិញតែខាងរថយន្តយល់ថាខ្លួនឯងជិះផ្លូវត្រូវក៍ជូនថ្លៃខូចខាតទៅខាងម៉ូតូ តែ៤០ ដុល្លាតែខាងម៉ូូតូមិនព្រមយកក៍ប្រគល់រថយន្តនិងម៉ូតូអោយទៅខាងសមត្ថកិច្ចចរាចរំ៍ខណ្ឌសែនសុខធ្វើការវាស់វែងនិងអូសរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ ៕

2b2eebfd-85a7-4672-94e5-224007419b0c 7c934a81-3372-49e2-a64e-ec753cbf7076 8ecb0519-6b7a-402b-b0ec-0472fd644f69 13c63270-9d9d-443a-99d4-b50128827bb2 071c0cea-a6fe-4b9c-b7bf-40db47e6c979 b138d607-35aa-4a30-a236-4187961253fe

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More