Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងនគរបាលស្រុក កំពង់ត្របែកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទកាច់សោម៉ូតូ

ព្រៃវែង៖ កម្លាំងនគរបាលស្រុកព្រះស្តេច សហការ ជាមួយកម្លាំងនគរបាលស្រុក កំពង់ត្របែកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទកាច់សោម៉ូតូ ។លោកវរសេនីយ៍ឯក ពៅ ជីវី ស្នងការរង និងជាប្រធានការិយាល័យកណ្តាល ព្រហ្មទណ្ឌ បានឲ្យដឹងថាៈ នៅវេលាម៉ោង ៩ និង ០០ នាទីព្រឹក ថ្ងៃទី០១ ខែ ធ្នូ ២០១៦ មានករណី ចោរកាច់សោម៉ូតូ ត្រង់ចំណុចភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ម៉ូតូម៉ាក HONDA C125ពណ៍ខ្មៅគ្មាន ផ្លាកលេខសេរី2016 កម្មសិទ្ធ ឈ្មោះពិន ស្រីនាថ ភេទស្រី អាយុ17ឆ្នាំ រស់នៅ ភូមិភ្នៀតឃុំ កំពង់សឹងស្រុកព្រះស្តេច ខេត្តព្រៃវែង។

ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះស្តេចដោយសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក កំពង់ត្របែក បានស្ទាក់ចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ សាំ រតនា ភេទប្រុស អាយុ37ឆ្នាំ ដែលជាមុខសញ្ញាទើប ចេញ ពីពន្ធនាគារ និង មានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តស្វាយរៀងទៀត។ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង និងរថយន្ត១ គ្រឿង ម៉ាកកាមរី បាឡែនពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ2U1811 បានដឹកបក្ស ពួកខ្លួនមក ធ្វើសកម្មភាព កាច់សោម៉ូតូ នៅត្រង់ចំណុច ខាងលើ ។

បច្ចុប្បន្ន:សមត្ថកិច្ចយើងបាន ធ្វើការឃាត់ខ្លួន ជនសង្ស័យខាង លើនៅអធិការដ្ឋាននគរបាលស្រុក កំពង់ត្របែក និងកសាងសំណុំ រឿងតាមនិតិវិធី ៕

3ffdd2b6-e770-4873-b767-edaa2fb6f7a6 8d108dbd-96fa-4dd0-83c8-71cee1fa9757 22d7e97e-a757-4ed6-8f57-be14486f1d5f 24fd0644-8086-49cc-a84c-d4fed18edfea 50899bbf-5b48-4997-83ff-e2bfbd7d80ca} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More