Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងស្រាបើករថយន្តគេចកង់បីជ្រុលទៅបុកជញ្ចាំងផ្ទះខូចខាត

ភ្នំពេញ៖បុរសពីរនាក់ជិះរថយន្តបាឡែនគេចពីម៉ូតូកង់បី ស្រាប់តែជ្រុលទៅជញ្ជាំងផ្ទះរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២ខែធ្នូឆ្នាំ២០១៦ស្ថិតនៅចំណុចកំពុងផែភ្នំពេញក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

 
តាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយប្អូនម្នាក់ទៀត បើករថយន្តកាមរីបាឡែ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AJ-5220 បើកតាមបណ្ដោយផ្លូព្រះស៊ីសុវត្ថិទិសដៅពីជើងទៅត្បូងទំនងស្រវឹងស្រាជោគជាំ បើករថយន្តរេពេញផ្លូវក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចរម៉កកង់បីបានរេចង្កូតទៅបុកជញ្ជំងយីហោឡាវីតាបណ្ដាលរងការខូចខាតបាក់ជញ្ចាំងផ្ទះរប៉ាតរប៉ាយពេញមុខផ្ទះរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួចតែសំណាងល្អមិនបង្កអោយអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុភ្លាមៗអោយភាគីខាងរថយន្តសំរួលជាមួយម្ចាស់ផ្ទះដោយខាងបង្កព្រមធ្វើជួសជុលមួយស្អាតឡើងវិញ។

 

ចំណែកតៃកុងនិងរថយន្តត្រូវសមត្ថកិច្ចជំនាញនាំខ្លួនទៅការិយាល័យចរាចរណើជើងនៃស្នងការរាជធានីភ្នំពេញដើម្បីធ្វើការផាកវិន័យព្រោះម្ចាស់រថយន្តស្រវឹងស្រាហួសកំណត់។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161202-wa0018 img-20161202-wa0017 img-20161202-wa0015 1 of 4,895

ចំនួនអ្នកទស្សនា
  • 0
  • 2
  • 1,546
  • 8,767,787

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More