បុរសម្នាក់ជិះវ៉ាជែងម៉ូតូគេចមិនផុត ជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងទៀតស្លាប់ខ្លួនឯង និងរបួសធ្ងន់ម្នាក់ នៅស្រុកស្អាង

ខេត្តកណ្តាល៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរ ណ៍ ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង១៩ និង០០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦លើផ្លូវលេខ២១A ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពពីអ្នកដែលបានឃើញហេតុការណ៍នោះបានអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ មានម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខតាកែវ1H-7069 បើកបរដោយឈ្មោះ សុទ្ធ នោ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ(ស្លាប់) ស្នាក់នៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល និងមាន ទីលំនៅកំណើតភូមិរាមអណ្ដើក ឃុំរាមអណ្ដើក ស្រុកគីរីវង្ស ខេត្តតាកែវ បានបើកម៉ូតូពីជើងមកត្បូង លុះ ពេលមកដល់ចំណុចកើតហេតុម៉ូតូខាងលើក៏បានជែងវ៉ាម៉ូតូ មួយគ្រឿងទៀតដែលបើកបរស្របទិសគ្នា បណ្ដាលអោយជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកនិច ពណ៍ស-ខ្មៅ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ រិន រាជ្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ (បាក់់ជើង) មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
បច្ចុប្បន្នបានយកមករក្សាទុកនៅអធិការដ្នាននគរបាលស្រុកស្អាង រីឯសពបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបានយកទៅព្យាបាលនៅភ្នំពេញ។

image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More