Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អនិច្ចារ!បុរសម៉ូតូឌុបត្រូវចោរខ្ទើយខ្វេះយកកាបូបលុយអស់ក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖បុរសម្នាក់រត់ម៉ូតូឌុបចំខ្ទើយខ្វេះយកកាបូកពីក្នុងហោប៉ាវបានសំរេចឡើងជិះម៉ូតូបក្យពួកទៅបាត់កាលវេលាម៉ោង១និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំដីឡូមួយកន្លែងក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះប៊ុយ ប៊ោធី ភេទប្រុសអាយុ៤៧ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់ផ្ទះជួលចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមសំដីជនរងគ្រោះបានអោយដឹងថាមុនពេលកើតរូបគាត់បានបើកម៉ូតូឌ្រីមសង់០៥ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ 1J-7510 បើតតាមបណ្ដោយផ្លូវនរោត្ដមពីជើងទៅត្បូងគោលបំណងត្រលប់ទៅផ្ទះនៅចាក់អង្រែលើ ខណៈមក ដល់ស្តុបផ្សារថ្មីស្រាប់តែមានខ្ទើយប្រភេទទីបីបានហៅម៉ូតូអោយឈប់ដើម្បីឡើងជិះម៉ូតូ គាត់ក៏បានឈប់រួចហើយជនសង្ស័យជាប្រភេទទីបីនោះបានឡើងជិះមិនបានតថ្ងៃទេ លុះមកដល់ចំណុចដីវាលជនសង្ស័យជាប្រភេទទីបីនោះបានអង្រួនម៉ូតូអោយយោករួចធ្វើសកម្មភាពលូកហោប៉ាវយកការបូបលុយបានហើយ រួចកាច់ សោរម៉ូតូពន្លត់រួចដកសោរបស់គាត់ក្រវាត់ចោល រត់ឡើងម៉ូតូបក្សពួករបស់ខ្លួនជិះគេចបាត់ស្រមោលតែម្ដង។
ប្រភពដដែលបន្តទៀតថាក្នុងការបូបមានលុយចំនួន ១០មឺុនរៀលនិងលុយដុល្លារចំនួន២៩ដុល្លាររួមទាំងកាត គ្រីម៉ូតូ១សន្លឹក និងអតសញ្ញាណប័ណ្ណ១ផងដែរ។

 

ក្រោយកើតជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផ្សារថ្មី៣តែប៉ណ្ណោះ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

img-20161202-wa0020 img-20161202-wa0019}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More