Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មីសាទរនិងទទួលផ្លូវបេតុងថ្មី១ខ្សែទៀត ខណៈ ពលរដ្ឋនៅភូមិបន្លារស្អិតសង្កាត់ឃ្មួញ កំពុងដង្ហេីយ រកជំនួយផ្លូវលំ១ខ្សែ ព្រោះរងទុក្ខជិត៣០ឆ្នាំហេីយគ្មានអ្នកអេីពេី

ភ្នំពេញ: លោក បុឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានអញ្ជើញជាកិតិយស្តក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែរនៅសង្កាត់ភ្នំពេញកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០២ធ្នូ២០១៦នេះស្ថិតនៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

 លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានប្រាប់ថាផ្លូវដែលកំពុងស្ថាបនាជាផ្លូវបេតុង០១ខ្សែរនេះជាគំរោង មូលនិធិ់អភិវឌ្ឍន៍ ក្នុងឆ្នាំ២០១៦ របស់សាលាសង្កាត់ភ្នំពេញថ្មីដែលបានសហការណ៍ជាមួយសាលាខណ្ឌសែនសុខ។

លោកចៅសង្កាត់បានប្រាប់ទៀតថាផ្លូវដែលស្ថាបនា១ខ្សែរនេះមានប្រវែង៤៩៤ម៉ែត្រ ទទឹង០៦ម៉ែត្រនិងកំរាស់១,៥(១តឹកកន្លះ)ចាក់បេតុងប្រើឆ្អឹងដែក។

លោកអភិបាលបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខទាំងមូលនិងក្នុងនាមលោកផ្ទាល់សូមសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេសដែលនាំឲ្យមានសុខសន្តិភាពនិងមានការអភិវឌ្ឍគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកាដល់រដ្ឋថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខជារៀងរាល់ឆ្នាំដើម្បីធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅលើគម្រោងជាអាទិភាពគឺការស្ថាបនាផ្លូវនិងការដាក់លូរំដោះទឹកដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត។

បន្ទាប់មកលោកអភិបាលខណ្ឌបានសំណេសសំណាលជាមួយប្រជាពលរដ្ឋហើយក៍បានអញ្ជើញបើកការដ្ឋានហើយបានចុះមកពិនិត្យកន្លែងស្ថាបនាផ្លូវបេតុងតាមគម្រោងខាងលើនិងបានសុំទោសដល់បងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់ខាងលើផង។

ជាមួយគ្នានេះផងដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសេចក្តីត្រេកអរដែលបានឃើញអាជ្ញាធរធ្វើផ្លូវបេតុងថ្មីជូនដល់ពួកគាត់ដើម្បីងាយស្រួលធ្វើដំណើរចេញចូលក្នុងភូមិ។

គួរបញ្ជាក់ដែរថា សង្កាត់ភ្នំពេញតែងទទួលបានគំរោង ស្ថាបនា ជួសជុលផ្លូវច្រេីនជាងគេ បេីធៀបនិងសង្កាត់ផ្សេងៗដោយសារតែការខិតខំរបស់ចៅសង្កាត់ ដាក់សំណេីរមកខណ្ឌ ដោយឡែកសង្កាត់ឃ្មួញ លោក សួង ម៉ុក មិនដែលរវល់ និងអេីពេីជាមួយប្រជាពលរដ្ឋសោះ ខណៈដែលពលរដ្ឋរស់នៅក្នុងភក់ជ្រាំ ជិត៣០ឆ្នាំ ក៍លោកមិនខ្ចីរវល់យកភ្នែកមេីល។

img_4564 img_4567 img_4579 img_4582 img_4583 img_4586if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More