Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កម្លាំងល្បាតសហប៉ុស្តិ៏ខណ្ឌឬស្សីកែវ ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣នាក់ដកហូតថ្នាំ១កញ្ចប់ធំ

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញា ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងល្បាតសហប៉ុស្តិ៏ខណ្ឌឬស្សីកែវ ដឹកនាំដោយលោកណយ ច័ន្ទណារ័ត្ន ព្រហ្មទណ្ឌខណ្ឌ និងលោកតូច គឹមសុង នាយប៉ុស្តិ៏ឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវមានទាំងប្រជាការពារផងនោះ បានធ្វើការឃាត់ខ្លួនពួកគេកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិសាស្រ្ត សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ព្រហ្មទណ្ឌខណ្ឌឬស្សីកែវ លោកណយ ច័ន្ទណារ័ត្ន បានអោយដឹងថា ជនសង្ស័យទី១-ជនសង្ស័យទី១ឈ្មោះ ធឹប  ចាន់តក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមុខរបរមិនពិតប្រាកដ។ជនសង្ស័យទី២ឈ្មោះវ៉ា សំអុល ហៅហើម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែសង្កាត់ទួលសង្កែ មុខរបររលក់លៀស ហាល។ជនសង្ស័យ ទី៣ឈ្មោះពុធ សៅ ហៅសៅ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួលសង្កែ មុខរបរលក់លៀសហាល។

មន្ត្រីព្រហ្មទណ្ឌរូបនេះបានអោយដឹងទៀតថា នៅយប់កើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែបានឃើញមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនដែលកំពុងធ្វើការជិះម៉ូតូមួយគ្រឿង ក្នុងក្តីសង្ស័យក៏ធ្វើការឆែកឆេរ  ហើយរកឃើញ គ្រឿងញៀនមួយកញ្ចប់ធំ ក្នុងកាបូបដៃជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

img-20161202-wa0084 img-20161202-wa0083 img-20161202-wa0081 img-20161202-wa0056

img-20161202-wa0057-1-1}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More