Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពីរនាក់ប្ដីប្រពន្ធត្រូវរថយន្តហីយ៉ាន់ដាយបើកបុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់តែមិនបង្ករគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ៖ ពីរនាក់ប្ដីប្រពន្ធត្រូវរថយន្តហីយ៉ាន់ដាយបើកបុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់តែមិនបង្ករគ្រោះថ្នាក់ដល់ជីវិត ខណះកំពុងជិះម៉ូតូឌុបគ្នាបំរុងទៅផ្ទះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទី ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅរង្វង់មូលដីក្រហមក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ជនរងគ្រោះជាប្ដីមានឈ្មោះ ស៊ឹម ឆេន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ និងប្រពន្ឋមានឈ្មោះ ព្រឿង រ៉េត អាយុ៥៧ឆ្នាំ មុខរបរកសិករ ហើយមានស្រុកកំណើតនៅភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយជិះម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR.0232។ ចំណែកអ្នកបើកបររថយន្ដមានឈ្មោះយី សែ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបើករថយន្តម៉ាកហុីយ៉ាន់ដា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B.5576 ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គឺជនរងគ្រោះប្ដីប្រពន្ឋពីរនាក់ បានជិះម៉ូតូឌុបគ្នាពីតាខ្មៅ តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ(រង្វង់មូលដីក្រហម)រូបគាត់ក៏បំរុងបត់ឆ្វេងទៅត្បូង(ផ្លូវជាតិលេខ២) តែមិនទាន់និងបត់ផង ក៏ស្រាប់តែរថយន្តបង្កម៉ាកហីយ៉ាន់ដាយ បើកមកពីក្រោយហើយបំរុងបត់ស្ដាំទៅជើង(ផ្លូវ២១៧)និងមិនបានប្រយ័ត្នក៏ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងទាំងពីរនាក់ របួសធ្ងន់។ ចំណែកឯម៉ូតូគៀបជាប់នៅក្រោមរថយន្តបង្កធ្វើឲ្យរថយន្តមិនអាចបន្តទៅមុខបាន។
ក្រោយពីកើតហេតុភ្លាមៗអ្នកបើករថយន្ដបានបើកទ្វាបំរុងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប្រចាំគោលដៅនៅទីនោះចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗហើយយកទៅប៉ុស្ដិ៍រលួសដើម្បីសួរនាំ។ ចំណែកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗនៅមន្ទីពេទ្យរុស្សី។ ចំណែកម៉ូតូ នឹងរថយន្ដត្រូវបានយកទៅរក្សារទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីដោះស្រាយគ្នាពេលក្រោយ ។ គួររំលឹកដែរថានៅតំបន់រង្វង់មូលដីក្រហមនោះបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថារថយន្ដធន់ធំទាំងនោះតែងតែបើកបរលឿនៗ ដោយមិនគោរពអ្នកណានោះទេ។

img_4634 img_4635 img_4636 img_4637 img_4643 img_4644document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More