Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនមេអាប៉ោងម្នាក់ និងអ្នកលេងម្នាក់ ខណ:ចុះបង្ក្រាប

ភ្នំពេញៈ មនុស្ស ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការចុះបង្ក្រាបឃាត់ខ្លួនបានមេអាប៉ោងម្នាក់ និងអ្នកអង្គុយលេងម្នាក់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុម៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

 

ជនសង្ស័យទាំង ២នាក់ទី១-ឈ្មោះ បាន ពៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃងវែង និងទី២-ឈ្មោះ កែវ ផល្លិន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ធ្វើឆាខ្វៃលក់ មានទីលំនៅផ្ទះជួលក្បែរផ្សារ៧មករា ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិជីបះ ឃុំពពេល ស្រុកគីរីវង្ស ខេត្តតាកែវ។

សមត្ថកិច្ចបានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង១២ ខណ្ឌចុះអនុវត្តតាមបទបញ្ជា និងបង្ក្រាបបទល្មើសដូចជា ឆក់ ប្លន់ លួច និងល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ ក្រោយពីបានទទួលបទបញ្ជានេះរួចមក កម្លាំងសមត្ថកិច្ចយើងបានអនុវត្តតាម និងបានធ្វើការចុះបង្ក្រាបទីតាំងបាញ់អាប៉ោង មួយកន្លែង ស្ថិតនៅផ្លូវរថភ្លើង ហើយបានឃាត់ខ្លួនមនុស្ស ២នាក់ ដោយនៅក្នុងម្នាក់ជាមេអាប៉ោង ម្នាក់ទៀតជាអ្នកលេង និងបានដកហូតសំភារៈមួយចំនួនរួមមាន មេអាប៉ោង ១, ចាន ១, ការធុនជ័រ ១, កំរាលមួយផ្ទាំង និងទឹកប្រាក់ចំនួន ៣មុឺនរៀល។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់តាមផ្លូវច្បាប់៕ដោយ៖ស៊ុនតិច

7c98784f-05b6-4800-8cb6-7f45d8971382 9106fcb8-b33c-42d0-8771-0417c85ef48b ab29fa37-1e97-459e-a7e3-c41a643e7726}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More