Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច ត្រូវម្ចាស់ស្រែកចោរៗ ចាប់ប្រគល់អោយសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿង តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលចាប់វាយមួយដៃមួយជើងទ្រមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្ទះលេខ៦៤៤ ផ្លូវបេតុង ក្រុម៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ស្ងួន វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។ ចំណែកឯម្ចាស់ម៉ូតូរងគ្រោះឈ្មោះ ស្រី ឆេងហួន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៦៤៤ ក្រុម៥ ភូមិក្រោនគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយបានដើរចូលទៅក្នុងផ្ទះរួចបិទទ្វារ ដោយជាប់រវល់លៀងចាននៅក្នុងផ្ទះ។ មួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យម្នាក់ដើរមកជិតម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BM-7630 ហើយធ្វើសកម្មភាពលួចយកម៉ូតូបណ្តើបានបន្តិច ក៏ត្រូវម្ចាស់ឃើញតាមកញ្ចក់ទ្វារ ក៏រត់ចេញពីក្នុងផ្ទះ ហើយស្រែកផ្អើសឆោឡោបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ក៏នាំគ្នាដេញតាមចាប់វាយមួយដៃមួយជើងម្នាក់ទ្រមខ្លួន រួចប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីសាកសួរ។

ក្រោយពីសមត្ថកិច្ចសាកសួរជនសង្ស័យខាងលើរួចរាល់ ហើយបានធ្វើឯកសារប្រគល់ម៉ូតូអោយទៅជនរងគ្រោះយកទៅផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ ស៊ុនតិច

43e7b3f1-b011-460f-a5b9-96976a033964 998d3a25-50fd-4df8-841f-7fa9a4e1df38 bf23c807-c3dd-46b2-9088-2663f28a2e59 de38df00-6d7f-4ed7-979f-83d2ca050fa7

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More