Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលរដ្ឋទីទាល់ក្រ៧៥គ្រួសារក្នុងសង្កាត់ឃ្មួញមទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ

រាជធានីភ្នំពេញ៖ ពលរដ្ឋក្រីក្រចំនួន ៧៥ គ្រួសារមកពី១២ភូមិក្នុងសwង្កាត់ឃ្មួញ ខណ្ឌសែនសុខមកទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។កាលពីម៉ោង១៥និង០០នាទីរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០១៦នៅក្នុងបរិវេនវត្តឃ្មួញភូមិឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ។ក្រោមអធិបតីភាពលោក បុឹល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខនិងជាប្រធានកិតិយស អនុសាខាកាកបាទក្រហមខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌសែនសុខនិងមន្ត្រីចូលរួមជាច្រើននាក់ទៀត។

នៅក្នុងឱកាសនោះ លោក បឹុល កុសល បានលើកឡើងថា
កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានផ្តល់អំណោយជូន ប្រជាពលរដ្ឋទីទាល់ក្រ៧៥គ្រួសារក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខ។
លោកបន្តថាក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ សូមពាំនាំនូវការសាកសួរសុខ ទុក្ខគ្រួសារទីទាល់ក្រ ចាស់ជរា ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាក បាទក្រហមកម្ពុជាថ្វីត្បិតលោក មិនបាន
អញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខនិងទុក្ខពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ហើយបេសកម្មរបស់កាកបាទ ក្រហមកម្ពុជា បានដើរតួជាសំខាន់សម្រាបជួយដល់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ ជាតិ សាសន៍ ពណ៌ សម្បុរនិង
មិនបម្រើអោយនយោបាយមួយណាទេដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាថាទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំជួយជានិច្ច។
ជាមួយគ្នានេះដែរ គណៈកម្មាធិការ អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌបានឧបត្ថម្ភថវិកាដោយក្នុងមួយគ្រួសារទទួលបានចំនួន២ម៉ឺនរៀល អង្ករចំនួន៣០កីឡូ មី១កេស ត្រីខកំប៉ុង១យួរនិងឃិតចំនួន១សំរាប់ ។

img_4673 img_4681 img_4684 img_4719} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More