ជម្ងឺឆ្កួតរេីឡេីងវិញ ដុតផ្ទះខ្លួនឯងចោលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ខេត្តបន្ទាយមានជ័យ ៈ បុរសម្នាក់កើតជម្ងឺឆ្កួត បានដុតផ្ទះខ្លួនឯងចោលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី  ៩ខែមិថុនាឆ្នាំ២០១៦ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ជនដែលដុត ផ្ទះខ្លួនឯងនេះ ឈ្មោះវី សាម៉ុន ភេទប្រុសអាយុ៥០ឆ្នាំ មានប្រពន្ធឈ្មោះគឹម យឿន អាយុ៤៨ឆ្នាំ មានកូនចំនួន៤នាក់ ២នាក់ពួកគេមានប្តី-ប្រពន្ធរួចហើយ ។តែ២នាក់ប្តីប្រពន្ធនេះ បានបែកបាក់គ្នារយៈ ពេល៤ឆ្នាំមកហើយ ដោយប្រពន្ធទៅរស់នៅឯភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេកនិងនាំកូនតូចៗ២នាក់ ទៅរស់នៅជាមួយផងដែរ។
លោកអធិការក្រុងបានបញ្ជាក់ថា៖ផ្ទះដែលឆេះនេះ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងកៅស៊ូ មានទំហំ ៨ម៉ែត្រ X៨ម៉ែត្រ ឆេះអស់៧០% បច្ចុប្បន្នឈ្មោះ វី សាម៉ុន ត្រូវបានកម្លាំងនគរបាលក្រុងចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន៕

imagevar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More