Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួន និងដកហូតដាវសាំម៉ូរៃ មួយដើម កាលពីវេលាម៉ោង ៣និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលេខ៦២Rកែងផ្លូវ១០៥ ស្ថិតនៅក្នុងក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ ឯម វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅឃ្លាំងសុីម៉ង់ តាមបណ្តោយផ្លូវម៉ៅសេងទុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ទី២-ឈ្មោះ យាំង សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី៣-ឈ្មោះ ដាន់ លីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅឃ្លាំងសុីម៉ង់ នៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ព្រមទាំងបានដកហូតដាវសាំម៉ូរៃ មួយដើម និងម៉ូតូ មួយគ្រឿង ម៉ាក វ៉េវ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-4189។

សមត្ថកិច្ចបានអោយដឹងថា នៅយប់ថ្ងៃទី០២ ខែធ្នូ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង ៣នាក់ជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញដាវសាំម៉ូរៃចំនួន មួយដើម ហើយកម្លាំងសមត្ថកិច្ចបាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីការសាងសួរ។

ក្រោយពីធ្វើការសាកសួររួចមក ពួកគេបានសារភាពថា មុនដំបូងពួកគេទាំង ៣នាក់បានឃើញក្រុមក្មេងស្ទាវដេញវៃគ្នា ហើយបានបោះចោលដាវសាំម៉ូរៃ ដោយឃើញដូចនោះ ពួកគេទាំង ៣នាក់បានឈប់ម៉ូតូ រួចចុះមករើសដាក់ក្នុងម៉ូតូ។ ក្រោយមក ពួកគេទាំង ៣នាក់ក៏ជិះម៉ូតូចេញពីកន្លែងនោះ ខណៈពេលដែលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់អោយឈប់ និងឆែកឆេររកឃើញដាវសាំម៉ូរៃតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖ ស៊ុនតិច

37e02c96-b3fb-47a0-af93-d077d6776eda a8bc2774-fc59-4c33-957b-3c02e3a8287a e8a88c61-b49a-4b29-b25e-6115d85e9f36f3a19bd3-8cc4-4a7d-b8b3-bdb6823c8313d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More