Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន(Video)

ភ្នំពេញ៖ ជនសង្ស័យគាស់បន្ទប់ជួលម្នាក់ត្រូួវបានសមត្ថកិច្ចប៉ុស្តី៍ទឹកថ្លាឃាត់ខ្លួនក្រោយធ្វើសកម្មភាពបានសម្រេច តែ រត់មិនរួច។ការឃាត់ខ្លូននេះធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកនៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចក្រុម០៦ ភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកកថ្លាខណ្ឌ សែនសុខ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឈឺន សុផល ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំមុខ របរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំមេមាំង ស្រុកព្រៃឈរខេត្តកំពងចាម។ បច្ចុប្បន្នស្នាក់ផ្ទះ ជួលសង្កាត់បឹងកក់ទី២ ខណ្ឌទួលគាករាជធានីពេញ។

ប្រភពបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញជនសង្សខាងលើដើរមកម្តុំ ទីតាំងកើតហេតុខាងលើនេះ ហើយបានធ្វើសកម្មភាពយកលួសកែឆ្នែឆ្កឹះសោរបន្ទុប់លួចយកទ្រព្យសម្បត្តិមួយចំនួនដូចជាទូរស័ព្ទ៤គ្រឿងនិងកាបូបលុយមួយ តែសំណាងមិនល្អត្រូវប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច អោយចុះទៅឃាត់ខ្លួនដល់ទីតាំងកើតហេតុ។

លោកសុខផលនាយប៉ុស្ដិ៍ទឹកថ្លាបានអោយដឹងថា

ជនរងគ្រោះទី១ឈ្មោះឡេងសុផលភេទស្រី អាយុ ២២ឆ្នាំ មុខ របរ កម្មការនីរោងចក្រ ស្នាក់នៅ ផ្ទះជួល បន្ទុប់លេខ១១ ក្រុមភូមិចុងថ្នល់ខាងលិចទី០៦ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ។ ចំណែកទី២ ឈ្មោះ រិន សុផាតភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា។ ក្រោយពេលសមត្ថកិច្ចធ្វើកំណតហេតុរួចសម្ភារៈត្រូវបានប្រគល់អោយទៅជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លានឹងបញ្ជូនទៅអធិការនគបាលខណ្ឌ សែនសុខដើម្បីចាកការបន្តតាមនិតិវិធី៕

01ada981-529e-4d88-b4fc-d8d790fa2ba2 907bd12e-9190-415d-b0f1-a1e4091f9348 8824b15f-9bde-46df-8c68-6eaf9d5d3683 82328d8e-67c6-4345-b0a3-8061cd82112adocument.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More